ក្រោយឃើញស្វាយធ្លាក់ថ្លៃ ១គីឡូ ៤០០ រៀល ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានណែនាំឲ្យកសិករ ប្រើវិធីបែបនេះវិញ អាចគ្រាន់ចិញ្ចឹមឆ្នាំងបាយ
នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ ២០២២ នេះ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានឲ្យដឹងដែរថា៖ “ដោយបច្ចុប្បន្ននេះផ្លែស្វាយកែវរមៀតធ្លាក់ថ្លៃ ដែលមិនធ្លាប់ជួបប្រទះពីមុនមក ជាក់ស្តែងថ្ងៃទី២៧ខែកុម្ភៈម្សិលមិញលក់ទៅអោយឈ្មួញវៀតណាមបានត្រឹមតែតម្លៃ៤០០រៀលមួយគីឡូក្រាមតែប៉ុណ្ណោះបើព្រាបធៀបរយៈពេលកន្លងមកបានតម្លៃជាមធ្យមពី ៨០០ទៅ១.២០០រៀល បើនិយាយពីតម្លៃជីគីមី202015ឆ្នាំទៅមិញតម្លៃ420$មួយតោនតម្លៃបច្ចុប្បន្ននេះជាមធ្យម820$មួយតោន សម្រាប់តម្លៃប្រេងឥន្ធនៈវិញយើងដឹងទាំងអស់គ្នាហើយ នេះមកពីគ្រោះមហន្តរាយជម្ងឺឆ្លងកូវិត១៩ គួបផ្សំជាមួយនិងវិបត្តិផ្សេងៗទៀតនៅលើសកលលោក ។
ខ្ញុំចង់អោយកសិករយើងងាកមកផលិតជីសេរីរាងដោយខ្លួនឯងវិញម្តងសម្រាប់ពេលនេះបើយើងទិញជីសេរីរាងនាំចូលតម្លៃ420$មួយតោនដែលពីមុនមកតម្លៃជាមធ្យមគឺតែ220$មូយតោនតែបើខ្ញុំផលិតជាក់ស្តែងដោយផ្ទាល់វិញអស់តែ24$មួយតោនទេ ជាមធ្យមអាចផលិតបាន២៤តោនជារាងរាល់ថ្ងៃ បើទិញគេវិញអស់ប្រមាណជា10.000$មួយថ្ងៃ ។
និងចង់អោយកសិករយើងប្តូរពូជស្វាយកែវរមៀតដែលលក់បានតម្លៃមិនដល់១.០០០រៀលផងក្នុងមួយគីឡូក្រាមមកប្តូរពូជស្វាយណាំដកម៉ៃអេវិនអាយវិននិងប៉ោមអូស្ត្រាលីដូចដែលខ្ញុំបង្ហាញតាមរយៈរូបភាពនេះដើម្បីបំពេញសេចក្តីត្រូវការទីផ្សារក្នុងប្រទេសវិញដែលបច្ចុប្បន្នលក់បានតម្លៃជាមធ្យម១៦.០០០រៀលមួយគីឡូក្រាមបើកសិករខ្នាតតូចនិងមធ្យមអាចចិញ្ចឹមឆ្នាំងបាយបានតែបើខ្នាតធំប្រើគ្រឿងចក្រនិងជួលកម្លាំងពលកម្ម១០០%ក៏ពិបាករកប្រាក់ចំណេញដែរ ។
បើប្រីយមិត្តយើងណាដែលមានចំណង់ចំណូលចិត្តលើវិស័យកសិកម្មកសិឧស្សាហកម្មចង់ទៅមើលដោយផ្ទាល់Free អាចទំនាក់ទំនងទៅលោកគឹម សុងឈី +855 12 215 396 និងលោកមុល ពិសី+855 976775005ប្រចាំការនៅក្នុងតំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិទេសចរណ៍ម៉ុងឫទ្ធីសែនជ័យប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។