ផ្ទុះផ្អើលជាថ្មី! តាមពិតនាង Sand ជានារីភេទទីបី និងមានប្រវត្តិគ្រួសារមិនធម្មតា

Spread the love

ប្រិយមិត្តមួយចំនួនដែលតាមដានរឿងរ៉ាវការស្លាប់របស់តារាស្រីTangmoប្រាកដស្គាល់រួចមកហើយនូវជនសង្ស័យទាំង៥នាក់ដែលបានធ្វើដំណើររួមទូកជាមួយនាង។យ៉ាងណាមិញជុំវិញហេតុការណ៍ដ៏តក់ស្លុតចំពោះដំណឹងមរណភាពរបស់កំពូលតារាស្រីTangmoនៅតែក្លាយជាប្រធានបទក្ដៅគគុកនៅលើបណ្ដាញសារព័ត៌មាន ដោយក្នុងចំណោម មនុស្សទាំង ៥ នាក់ដែលជាប់ពាក់ព័ន្ធក្នុងរឿងរ៉ាវនៃការ ស្លា ប់ របស់តារាស្រីរូបនេះគេសង្កេតឃើញថាមហាជនផ្ទុះការចាប់អារម្មណ៍ខ្លាំងទៅលើអ្នកចាត់ការផ្ទាល់របស់ Tangmo គឺនាង Gatick និងនាង Sand។
តារាស្រី Tangmo នៅតែក្លាយជាប្រធានបទក្ដៅគគុកនៅលើបណ្ដាញសារព័ត៌មាន ដោយក្នុងចំណោម មនុស្សទាំង៥នាក់ដែលជាប់ពាក់ព័ន្ធក្នុងរឿងរ៉ាវនៃការស្លាប់របស់តារាស្រីរូបនេះគេសង្កេតឃើញថាមហាជន ផ្ទុះការចាប់អារម្មណ៍ខ្លាំងទៅលើ អ្នកចាត់ការផ្ទាល់របស់ Tangmo គឺនាង Gatick និងនាង Sand។
យោងតាមប្រភពព័ត៌មានមួយបានទម្លាយឱ្យដឹងថាតាមពិតទៅSandនេះគឺជានារីភេទទី៣មានអាយុ៣៥ឆ្នាំនិងមានជីវិតស្តុកស្តម្ភហាយសូរមិនធម្មតាទេ។មិនតែប៉ុណ្ណោះនាងបានបញ្ចប់ការសិក្សាមកពីប្រទេសញូហ្សឺលែនព្រមទាំងមានគ្រួសារជាអ្នករកស៊ីត្បូងល្បីនៅក្នុងប្រទេសថៃ។លើសពីនេះទៅទៀតនាងថែមទាំងមានផ្ទះវីឡាធំខ្លាំងមួយនៅក្នុងខេត្តនុនថៈបុរីដែលត្រូវបានគេយកធ្វើជាកន្លែងថតរឿងជាញឹកញាប់ទៀតផង។លើសពីនេះទៅទៀតនាងSandត្រូវបានគេទម្លាយឱ្យដឹងបន្ថែមថានាងស្ថិតនៅក្នុងចង្កោមមនុស្សល្បីៗដែលមានសុទ្ធតែបណ្ដុំតារាល្បីនិងតារាហាយសូរជាច្រើនស្គាល់រូបនាងពោលគឺនាងជាបុគ្គលល្បីមួយរូបនៅក្នុងវង្វង់សិល្បៈ ហើយនាងក៏អ្នកជំនួញរកស៊ីទទួលទិញកាបូបប្រ៊េន Hermes ទៀតផង៕

 

About The Author

ព័ត៌មានផ្សេងៗ