អាជ្ញាធរជាតិអប្សរា មិនគាំទ្រ ការយកទង់ជាតិខ្មែរ មកច្នៃជាម៉ូដសម្លៀកបំពាក់ឡើយ

Spread the love

អគ្គនាយករង និង ជាអ្នកនាំពាក្យអាជ្ញាជាតិអប្សរា ឯកឧត្ដម ឡុង កុសល នៅថ្ងៃ ទី ០៧ ខែ មីនា ឆ្នាំ ២០២២ បានមានប្រសាសន៍ថា ការយកទង់ជាតិខ្មែរ ដែលជានិមិត្តរូបរបស់ជាតិ ខ្មែរ មកច្នៃជាម៉ូដសម្លៀកបំពាក់ គឺជាការមិនសមរម្យ ព្រោះគេតែងតែផ្តល់តម្លៃ ដល់ ទង់ជាតិ គឺ ទង់ជាតិតែងតែ ត្រូវបានបង្ហូតឡើងលើ ដោយអមជាមួយនូវការច្រៀង និង ភ្លេងជាតិ ពោលគឺទង់ជាតិ គឺ ជានិមិត្តរូបជាតិ ។ ក្នុងនោះ ឯកឧត្តម បានមានប្រសាសន៍ ឱ្យដឹងទៀតថា ទង់ជាតិ ត្រូវបានគោរពដោយ ស្មារតីស្នេហាជាតិ ស្រឡាញ់ទឹកដី ជាតិ មាតុ ភូមិ ។ ម្យ៉ាងទៀត ទង់ជាតិក៏ត្រូវបានផ្ដល់ជាមហាកិត្តិយស សម្រាប់ វីរជន យុទ្ធជន យុទ្ធនារីដែល បានពលីជីវិតនៅពេលបានចេញ ច្បាំងការពារជាតិ ទឹកដី ឬ ទៅបំពេញ បេសសកម្ម មនុស្សធម៌ នៅក្រៅ គឺ ជាតិ តែងដឹង គុណ និង យកទង់ជាតិ ទៅគ្រងពីលើ ដើម្បីសម្តែងការគោរព និង ដឹងគុណ។ ដូច្នេះ ការយករូបភាពទង់ជាតិ មកធ្វើជាសម្លៀកបំពាក់ គឺមិនសមរម្យទេ ព្រោះការ យក ទង់ ជា តិ ខ្មែរ ទៅ ច្នៃ ធ្វើជាម៉ូដសម្លៀកបំពាក់ អាចជាការប្រមាថ ដូចជា នៅពេលដែល គេ ស្លៀ ក ពាក់ គឺគេហាក់បីដូចជា បានអង្គុយលើទង់តំណាងឱ្យជាតិទាំងមូល ឬក៏ នៅពេលដែល សម្លៀក បំ ពាក់ នោះ ប្រឡាក់ អ្នកខ្លះ មិនបានយក ទៅ បោក សម្អាតទេ បែរជាយក ទៅ ទុកចោល ជាដើម ។ បន្ថែមលើសពីនេះ អ្នកនាំពាក្យអាជ្ញាធរអប្សរាខាងលើ បានមានប្រសាសន៍ថា ប្រសិនបើចង់បង្ហាញ ឱ្យឃើញពី ទឹក ចិត្ត ស្រឡាញ់ជាតិ ពិត មែននោះ គឺ នៅ ពេល មកទស្សនាតំបន់អង្គរ ដែលជាសម្បត្តិវប្បធម៌ និង បេតិ ក ភណ្ឌ របស់មនុស្ស ជាតិ សូម ជួយ ចូល រួមការពារបរិស្ថាន កុំបោះសំរាមចោល នៅក្នុងរមណីយដ្ឋាន អង្គរ ត្រូវ ធ្វើ ដំណើរថ្មើជើងចូលតំបន់អង្គរ ទៅតាមផ្លូវដែលបានរៀបចំជូន កុំដើរជាន់ស្មៅ ដែលនាំឱ្យខូចសោភណ្ឌភាព កុំយកអាហារទៅ ទទួលទាន នៅទីតាំងហាមឃាត់ក្នុងតំបន់បេតិកភណ្ឌ កុំទិញ លក់ដី និង សង់សំណង់ខុសច្បាប់ នៅក្នុងតំបន់ការពារ និង គួរចតយានជំនិះនៅកន្លែង ចំណ ត ដើម្បីកុំឱ្យខូចខាត សណ្ដាប់ធ្នាប់ សាធារណៈ និង ស្ទះផ្លូវ ជាដើម ដែលទង្វើទាំងនេះ ក៏នឹងនាំមកនូវមោទកភាព ដល់ជាតិខ្មែរដែរ ៕

 

About The Author

ព័ត៌មានផ្សេងៗ