ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ករណីលួចកាត់ខ្សែភ្លើង នៅកណ្តាល

Spread the love
ខេត្តកណ្តាល៖ ជនសង្ស័យ ០២នាក់ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលត្បែងឃាត់ខ្លួនពាក់ព័ន្ធករណីលួចកាត់ខ្សែភ្លើង ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី ០៦ ខែ មីនា ឆ្នាំ២០២២ នៅភូមិ ជ្រលង ឃុំត្បែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ជនរងគ្រោះឈ្មោះ ឡោ ភក្តី ភេទ ប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅភូមិ ជ្រលង ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្ត កណ្តាល មុខរបរកម្មករសំណង។ដោយឡែកជនសង្ស័យ ០២ នាក់៖១.ឈ្មោះ ស វិចិត្រ ភេទ ប្រុស អាយុ ២៨ឆ្នាំមានទីលំនៅភូមិ ព្រែកស្លែង ឃុំ ព្រែកស្លែង ស្រុក កណ្ដាលស្ទឹង ខេត្ត កណ្ដាល។មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន)២ ឈ្មោះ សាំង សីហា ភេទ ប្រុស អាយុ ៣៦ ឆ្នាំ នៅភូមិព្រែកស្លែង ឃុំ ព្រែកស្លែងស្រុកកណ្ដាលស្ទឹង ខេត្ត កណ្ដាល។ មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។
វត្ថុតាងចាប់យករួមមាន៖-ម៉ូតូ១គ្រឿងម៉ាកហុងដា គុបជ្រុង ពណ៌ខៀវ គ្មានផ្លាកលេខ-កូនកន្រ្តៃចំនួន ១-ខ្សែភ្លើង ២ ខ្សែប្រវែង ២៥ សង់ទីម៉ែត្រ-កន្រ្តៃកាត់ខ្សែភ្លើងចំនួន ១។ជនសង្ស័យឈ្មោះ ស វិចិត្រ បានជិះម៉ូតូមួយគ្រឿងនេះ ឌុបជនសង្ស័យម្នាក់ទៀតឈ្មោះ សាំង សីហា ចេញពីផ្ទះរបស់ខ្លួនស្ថិតនៅភូមិ ព្រែកស្លែង ឃុំ ព្រែកស្លែង ស្រុកកណ្ដាលស្ទឹង ទៅតាមភូមិ ដើម្បីលួចកាត់ខ្សែភ្លើងរបស់គេតាមភូមិ ពេលជិះទៅដល់កន្លែងកើតហេតុជនសង្ស័យឈ្មោះ ស វិចិត្រ បានចុះពីលើម៉ូតូ ដើម្បីធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងរបស់ជនរងគ្រោះ។ ដោយជនសង្ស័យឈ្មោះ សាំង សីហា នៅអង្គុយចាំលើម៉ូតូ ដើម្បីមើលផ្លូវ ពេលកាត់ខ្សែភ្លើងដាច់ភ្លាមជនសង្ស័យឈ្មោះ ស វិចិត្របានប្រមូលខ្សែភ្លើង ស្រាប់តែជនរងគ្រោះ និងប្រជាពលរដ្ឋពីរនាក់បានដើរចេញមកឃើញជនសង្ស័យឈ្មោះ សាំង សីហា កំពុងអង្គុយក្បែរម៉ូតូ ចំនែកជនសង្ស័យ ស វិចិត្រ បានបោះខ្សែភ្លើងនិងកន្រ្តៃចោលរួចរត់មួុយសន្ទុះក្រោយមកទើបដើរមកកន្លែងម៉ូតូ ពេលនោះជនរងគ្រោះបានរាយការណ៍ជូនកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្បែង។ពេលទទួលបានព័ត៌មានភ្លាមកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្បែង បានចុះមកដល់កន្លែងកើតហេតុឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹងដើម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់៕

About The Author

ព័ត៌មានផ្សេងៗ