ជនជាតិកូរ៉េម្នាក់ដេកស្លាប់ជាច្រើនថ្ងៃនៅក្នុងបុរី​ពិភពថ្មី(ចំការដូង)​ទេីបបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន

Spread the love

ភ្នំពេញ៖មានការភ្ញាក់ផ្អេីលទាំងព្រឹកនាថ្ងៃទី៨ខែមីនាឆ្នាំ២០២២នេះខណៈដែលស្ថានទូតកូរ៉េដែលប្រចាំនៅប្រទេសកម្ពុជា​បានរាយការណ៍មកអាជ្ញាធរមូលដ្ឋានថា​ មានបុរសជនជាតិកូរ៉េម្នាក់បានស្លាប់​នៅចំណុចផ្ទះលេខ៣៨៥​ ផ្លូវលេខ១១​ ក្នុងបុរី​ពិភពថ្មី​ (ចំការដូង)​ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។ សាកសពបុរសជនជាតិកូរ៉េខាងលើនេះមានឈ្មោះHyung kil អាយុ៧៧ឆ្នាំស្នាក់នៅចំណុចកើតហេតុខាងលើ​ និងកាន់លិខិតឆ្លងដែនលេខM36882407។

​បេីតាមការបញ្ជាក់ពីសមត្ថកិច្ចបានឱ្យដឹងថា នៅវេលាម៉ោង៩ព្រឹកថ្ងៃទី៨ ខែមីនា​ ឆ្នាំ២០២២​ កម្លាំងប៉ុស្តិ៍នគរបាលសង្កាត់ដង្កោនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោបានទទួលព័ត៌មានពីស្ថានទូតកូរ៉េដែលប្រចាំនៅប្រទេសកម្ពុជា​ថា​ មានជនជាតិកូរ៉េម្នាក់បានស្លាប់នៅចំណុចក្នុងបុរីខាងលេី​ ។ ក្រោយពីសមត្ថកិច្ចទទួលបានព័ត៌មានពីស្ថានទូតកូរ៉េរួចហើយនោះ​ កម្លាំងនគរបាលប៉ុស្តិ៍ដង្កោ​ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោនិងកម្លាំងនគរបាលការិយាល័យជំនាញកោសល្យវិច័យបច្ចេកទេស​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ចុះមកធ្វើការពិនិត្យសាកសព ។

ក្រោយពេលសមត្ថកិច្ចជំនាញបានធ្វើការពិនិត្យសាកសពរួចរាល់ទេីបបញ្ជាក់ឱ្យដឹងថាសាកសពបុរសជនជាតិកូរ៉េខាងលើបានស្លាប់រយៈពេល៥ថ្ងៃមកហើយដោយរូបគាត់មានជំងឺប្រចាំកាយនិងរស់នៅក្នុងផ្ទះតែម្នាក់ឯងទើបស្លាប់រយៈពេលជាច្រើនថ្ងៃគ្មានអ្នកណាដឹង។បច្ចុប្បន្ននេះសាកសពបុរសជនជាតិកូរ៉េខាងលើត្រូវបានសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុប្រគល់ឲ្យទៅខាងស្ថានទូតកូរ៉េចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕​

About The Author

ព័ត៌មានផ្សេងៗ