បុរសពោះម៉ាយម្នាក់សង្ស័យតូចចិត្តមានជំងឺប្រចាំកាយ សម្រេចចិត្តចង.កសម្លាប់ខ្លួន
ភ្នំពេញ:បុរសពោះម៉ាយម្នាក់សង្ស័យតូចចិត្តមានជំងឺប្រចាំកាយចង.កសម្លាប់ខ្លួនជាមួយមែកក្តុលបង្កកាភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៦ព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ ២០២២ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦អា ក្នុងភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។សពមានឈ្មោះ រេន សុខ ភេទប្រុស អាយុ ៥៤ឆ្នាំ មានស្រុកកំណើតនៅភូមិស្រែមៀន ឃុំព្រះធាតុ ស្រុកអូររាំងឪខេត្តត្បូងឃ្មុំសព្វថ្ងៃស្នាក់នៅជាមួយក្មួយបណ្ដោះអាសន្ននៅកុងស៊ីកាប់គោភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ ជាមួយក្មួយបណ្ដោះអាសន្ន។
តាមការឲ្យដឹងពីប្រភពនៅនឹងកន្លែងកើតហេតុបានឲ្យដឹងថាមុនដំបូងប្រជាពលរដ្ឋនៅក្បែរនោះបានឃើញបុរសម្នាក់បានដើរចេញពីកុងស៊ីកាប់គោម្តុំស្ពានលេខ៦ឆ្ពោះមកតាមផ្លូវជាតិ៦អាដោយមិនដឹងថាគាត់ចង់ទៅណានោះទេ។
ប្រភពបន្តថាមួយសន្ទុះក្រោយមក មានបុរសម្នាក់បានយកសំរាមទៅចោលនៅក្បែរកន្លែងកើតហេតុ ស្រាប់តែប្រទះឃើញសាកសពស្លាប់ដោយចងកនៅនឹងដើមក្តុលនោះក៏បង្កការភ្ញាក់ផ្អើលតែម្តង។ក្រោយពេលពិនិត្យសពរួចសមត្ថកិច្ចឱ្យដឹងថាសពស្លាប់ដោយចង.កសម្លាប់ខ្លួនក៏បានប្រគល់ជូនក្រុមគ្រួសារជនរងគ្រោះ យកទៅធ្វើបុណ្យទៅតាមប្រពៃណី៕