ក្មេងស្រី ដែលបាត់ រកឃើញហើយ ស្លាប់ ក្នុងសភាពអាក្រាតកាយ នៅបន្ទាយមានជ័យ
បន្ទាយមានជ័យ ÷ ស្ត្រី ជាម្តាយ បានប្រាប់ថាជារៀងរាល់ថ្ងៃគឺកូនស្រី របស់គាត់ តែងតែ ងើបពីដំណេក ដើម្បីទៅកាន់សាលារៀនហើយត្រលប់មកផ្ទះវិញតាមធម្មតា ។ លុះដល់ថ្ងៃទី ០៩ ខែមីនា ឆ្នាំ២០២២នេះកូនស្រីរបស់ គាត់បានទៅសាលារៀនតាមធម្មតាតែរហូតដល់ម៉ោងជាង១១ហើយ នៅមិនទាន់ ឃើញកូនស្រីត្រលប់មកផ្ទះទើប ទៅសួរអ្នកគ្រូ តែអ្នកគ្រូ បានបដិសេធថាមិនបានឃើញកូនស្រី របស់គាត់ ទៅរៀននោះទេទើបបង្កឲ្យមានការឆោឡោភ្ញាក់ផ្អើលថាបាត់កូនទើបនាំគ្នា ដើររក តែរកមិនឃើញ សោះ ។
ក្មួយស្រី ដែលបាត់ខ្លួនបានរកឃើញហើយ នៅវេលាម៉ោង្រហែល ៩ : ៥០ យប់ថ្ងៃកើតហេតុដដែល តែសូមចូលរួមសោកស្តាយផងដោយសារ ក្មួយស្រីបានទទួលមរណភាពហើយក្នុងសភាពអាក្រាតកាយដោយជន មិនស្គាល់ អត្តសញ្ញាណសង្ស័យចាប់រំលោភសម្លា.ប់ហើយយកសពទៅកប់នៅក្បែររបងថ្មនៅម្តុំដែលឃើញកាបូបស្ពា ឋិតក្នុងភូមិ ទំនប់ក៥សង្កាត់ប៉ោយប៉ែតក្នុងប៉ោយប៉ែត ។ដោយយោង តាមប្រភពពីកន្លែងកើតបានឲ្យដឹងថាសពក្មួយស្រី ត្រូវជនមិនស្គាល់អត្តសញ្ញាណយកកប់ដីនិងយកដុំថ្ម ធំ សង្កត់ពីលើដោយសាកសព ដេ.ក ផ្កាប់មុខពាក់អាវ សមិនស្លៀកសំពត់ ឬខោឡើយមហាជនសង្ឃឹមថាសមត្ថកិច្ច ជំនាញនិងស្វែងរកជនដៃដល់យកមកផ្ទន្ទាទោសតាមច្បាប់ ឆាប់ៗនេះ ។ដំបូងគឺមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីមានក្មេងស្រីសិស្សសាលា ម្នាក់មានអាយុ ០៨ឆ្នាំ រស់នៅភូមិទំនប់ ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានបាត់ខ្លួនដោយបន្សល់ទុកកាបូបស្ពាយនៅក្នុងព្រៃ។ក្រោយហេតុគេសង្កេតឃើញថាមានកម្លាំងសមត្ថកិច្ចចម្រុះរួមជាមួយអាជ្ញាធរក្នុងមូលដ្ឋាន បាន ទៅដល់កន្លែងកើតហេតុនិង ជួយតាមរកក្មេងស្រីដែលបាត់ខ្លួនផងដែរ ។
បុរសជាឪពុករបស់ក្មេងដែលបានបាត់ខ្លួន ឈ្មោះសំសាន្តអាយុ ៣១ ឆ្នាំ រីឯម្តាយឈ្មោះយាន ខេមរា អាយុ៣២ឆ្នាំ។ តាមសម្តីឪពុកនិងម្តាយក្មេងបាត់ខ្លួនបានឲ្យដឹងថាពួកគាត់មានកូនស្រី ចំនួន ២នាក់ ហើយក្មេងស្រីដែលបាត់ខ្លួនជាកូនច្បងអាយុ៨ឆ្នាំ ឈ្មោះលួត លីហ្សា ហៅកន្ទ្រីតជាសិស្សរៀនថ្នាក់ទី២នៃសាលាបឋមសិក្សាទំនប់ក៥ ។បន្ទាប់មកមានអ្នកភូមិអ្នកស្រុកនាំគ្នាជួយតាមរក និងស្នើឲ្យបងប្អូនប្រជាពលរដ្ឋជួយចុះរាវក្នុងប្រឡាយ ទឹកជាប់ផ្លូវអតីតទំនប់ក៥ដែលជាផ្លូវទៅសាលាផងដែរតែមិនឃើញសោះ ។ករណីបាត់ក្មេងស្រីនិងផ្អើលពេញភូមិនេះគេសង្កេតឃើញថាកាបូបសៀវភៅរបស់ក្មេងស្រីមិនមែនដាក់ចោលឬនៅតាមផ្លូវទេគឺត្រូវបាន បោះចូលក្នុងព្រៃកន្ទ្រាំងខែតដែលជាហេតុគេសង្ស័យថាអាចជាស្នាដៃ របស់ ជនណាម្នាក់ចាប់ក្មេងស្រីព្រោះក្នុងកាបូបនោះមានទាំងស្បែកជើងក្មេងស្រីឯសៀវភៅក៏ឃើញ កាត់ដាច់ជា ២ កំណាត់ រីឯដបទឹកនិងសៀវភៅមានជាប់ស្មៅ ផងដែរ ៕