បុរស២នាក់ បានដេកស្លាប់ក្នុងរថយន្ត និងនារី២នាក់ទៀត សន្លប់បាត់ស្មារតី ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចបញ្ចូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ

Spread the love

ភ្នំពេញ ៖ មនុស្សប្រុសស្រី៤នាក់ដេកនៅក្នុងរថយន្តបណ្ដាលឱ្យ.ស្លា.ប់.បុ.រ.ស.ពីរ.នា.ក់ ហើយស្ត្រី២នាក់ទៀតត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យករណីដេកស្លាប់នៅក្នុងរថយន្តនេះស្ថិតនៅភូមិបុរីកម្មករ សង្កាត់ជើងឯងខណ្ឌដង្កោ រាជធានីភ្នំពេញ។សពជនរងគ្រោះជាម្ចាស់ផ្ទះ មានឈ្មោះ ចំរើន ឆៃយ៉ា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបររត់តាក់ស៊ី ស្នាក់នៅផ្ទះកើតហេតុ ផ្លូវលំ ភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ ។ និងសពបុរសម្នាក់ទៀត មានឈ្មោះ ឡូវ ឆាយហុង ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅផ្ទះលេខ៦១ ផ្លូវបើកថ្មី ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ។ ចំណែកស្ត្រីជាដៃគូ២នាក់ទៀតនៅមិនទាន់ស្គាល់អត្តសញ្ញាណ ដោយស្ថានភាពធ្ងន់ធ្ងរកំពុងសង្គ្រោះនៅមន្ទីរពេទ្យ ។

ដំបូងឡើយគេឃើញរថយន្តមួយគ្រឿងម៉ាក Toyota Prius ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2BF-8087 ដែលជារបស់ជនរងគ្រោះបានចតមុខផ្ទះប្រជាពលរដ្ឋនៅទល់មុខផ្ទះកើតហេតុតាំងពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ រហូតដល់ល្ងាចថ្ងៃដដែល ក៏មិនឃើញជនរងគ្រោះចេញមក និងបើកយករថយន្តចេញ ទើបប្រជាពលរដ្ឋដែលរស់នៅក្បែរខាងនាំគ្នាទៅគាស់ទ្វារផ្ទះកើតហេតុក៏មិនមានអ្នកឆ្លើយតប ។ ដោយមានការសង្ស័យ ប្រជាពលរដ្ឋក៏បានទំនាក់ទំនងទៅសាច់ញាតិ និងរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានឲ្យចុះមកផ្ទះកើតហេតុ ដើម្បីពិនិត្យ និងចាក់សោរផ្ទះចូលមើលក៏ស្រាប់តែឃើញជនរងគ្រោះដេកក្នុងរថយន្តទាំង៤នាក់តែម្ដង ក្នុងនោះសមត្ថកិច្ចបានពិនិត្យឃើញថា មានបុរស២នាក់បានដាច់ខ្យល់ស្លាប់ទៅហើយ និងមានសារធាតុញៀន១កញ្ចប់ក្បែរខ្លួនផងដែរ រីឯនារី២នាក់ទៀតនៅមានដង្ហើមតែទន់ខ្លួនប្រាណជាខ្លាំងក៏ប្រញាប់ដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះភ្លាមៗ ៕

 

About The Author

ព័ត៌មានផ្សេងៗ