សឹងមិនគួរឲ្យជឿទេ នារីម្នាក់ទាំងស្អាត និងនៅក្មេ ង ល្ហ ក់ តែបែរជាមកត្រូវ ស្លា.ប់ទាំងខ្លួននៅក្មេងដោយសារតែ…

Spread the love

ភ្នំពេញ៖ នារីម្នាក់ទៀតហើយបានស្លាប់ នៅវេលាម៉ោង៤រសៀល ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ក្នុងចំណោមមនុស្សប្រុសស្រី ៤នាក់ នៅក្នុងរថយន្តបញ្ឆេះចោលក្នុងផ្ទះ កាលពីយប់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២។ ករណីនេះសង្ស័យបណ្តាលមកពីគាំងបេះដូងស្លាប់ ដោយសារប្រើប្រាស់ថ្នាំលើសកម្រិត។ អ្នកស្លាប់ បានកើនឡើងដល់ ៣នាក់ហើយ ខណៈនារីម្នាក់ទៀតកំពុងសង្គ្រោះនៅមន្ទីរពេទ្យ។

សូមបញ្ជាក់ថា ករណីស្លាប់ដ៏ចម្លែកមួយនេះ បានកើតឡើង បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅវេលាម៉ោង៧យប់ ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ ស្ថិតក្នុងភូមិបូរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយមនុស្សប្រុស២នាក់បានស្លា.ប់ និងមនុស្សស្រី២នាក់បានសន្លប់ នៅក្នុងរថយន្តមួយគ្រឿង ម៉ាកហាយឡេនឌ័រ ដែលកំពុងបញ្ឆេះម៉ាស៊ីននៅក្នុងផ្ទះកើតហេតុ។មកដល់ពេលនេះសមត្ថកិច្ចមិនទាន់បានបញ្ជាក់ពីមូលហេតុពិតប្រាកដនៅឡើយទេ ក្រៅពីសន្និដ្ឋានបឋមសង្ស័យគាំងបេះដូង បណ្តាលមកពីប្រើប្រាស់ថ្នាំញៀនលើសកម្រិត ដោយសារនៅក្បែរខ្លួនសព មានប្រភេទម្សៅសក្រាម ដែលសង្ស័យជាសារធាតុញៀន៕

About The Author

ព័ត៌មានផ្សេងៗ