ចុះត្រួតពិនិត្យក្លឹបកម្សាន្តមួយកន្លែង បន្ទាប់ពីមានការសង្ស័យថា មានលួចលាក់ប្រើប្រាស់គ្រឿងញៀន សម្រេចបិទក្លឹបកម្សាន្ត៩៩ជាបណ្ដោះអាសន្នសិន
ភ្នំពេញ ៖ ប្រតិបត្តិការនេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពី យប់ ថ្ងៃទី១០ខែមីនា ឆ្នាំ២០២២ នៅត្រង់ចំណុចក្លឹបកម្សាន្ត៩៩ តាមបណ្ដោយផ្លូវបេតុង ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
គណៈបញ្ជាការឯកភាពខណ្ឌចំការមនបានចុះត្រួតពិនិត្យក្លឹបកម្សាន្តមួយកន្លែងបន្ទាប់ពីមានការសង្ស័យថាមានលួចលាក់ប្រើប្រាស់គ្រឿងញៀន។ក្លឹបកម្សាន្តនោះបានបើកដំណើរការនិងលួចលាក់ប្រើប្រាស់គ្រឿងញៀនលោកថេងសុថុលអភិបាលនៃគណៈអភិបាលខណ្ឌចំការមនបានដឹកនាំកម្លាំងចំរុះចុះធ្វើការត្រួតពិនិត្យទីតាំងនេះជាក់ស្ដែង។
ជាលទ្ធផលក្រោយពីការត្រួតពិនិត្យហើយនោះឃើញថាទីតាំងក្លឹបកម្សាន្ត៩៩នេះមិនបានបើកដំណើរការនោះទេហើយក៏មិនបានរកឃើញថាមានលួចលាក់ប្រើប្រាស់គ្រឿងញៀនដូចអ្វីដែលប្រជាពលរដ្ឋបានរាយការណ៍នោះដែរ។ បន្ទាប់ពីបញ្ចប់ការត្រួតពិនិត្យ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមន សម្រេចបិទក្លឹបកម្សាន្ត៩៩ជាបណ្ដោះអាសន្នសិន៕