ពិធីការនីស្រីថៃAnnaប្រកាសផ្ដល់ប្រាក់រង្វាន់ទៅដល់ជនណាដែលបានរកឃើញស្បៃរុំចង្កេះពណ៌សដែល តាំងម៉ូ ពាក់ក្នុងថ្ងៃដែលនាងស្លា..ប់រហូតដល់…

Spread the love

នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ khaosod បានធ្វើការចុះផ្សាយពីពិធីការនីស្រីថៃ Anna បានធ្វើការប្រកាសដល់អ្នកដែលបានឃើញប្រទះនៃស្បៃចងចង្កេះពណ៌ស ដែលជារបស់តាំងម៉ូ ប្រើនៅក្នុងថ្ងៃដែលនាងធ្លាក់ពីលើទូកបាត់បង់ជីវិតដោយពិធីការនីរូបនោះក៏បានធ្វើការប្រកាសផ្ដល់រង្វាន់ដល់អ្នកដែលជួបប្រទះឬរើសបាននូវស្បៃកន្សែងរុំចង្កេះនោះផងដែរ ។
ការបាត់បង់ជីវិតរបស់តារាស្រីថៃតាំងម៉ូនីដានៅតែជាបញ្ហាក្តៅគគុកដែលមហាជននៅក្នុងបណ្ដាញសង្គមកំពុងតែធ្វើការតាមដាននិងរង់ចាំស្តាប់ការសន្និដ្ឋានពីសមត្ថកិច្ចនៅក្នុងករណីក្រោយពីតារាស្រីថៃរូបនេះបានធ្លាក់ពីលើទូកបាត់បង់ជីវិតកាលពីថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២ដែលធ្វើឱ្យពួកគេនៅតែមានចម្ងល់ និងមន្ទិលជាច្រើន ដែលទាក់ទងជាមួយនឹងភាពអាថ៌កំបាំងនៃការស្លាប់ពិតប្រាកដរបស់នាង ។

ថ្មីៗនេះពិធីការនីស្រីថៃAnnaដែលជាមិត្តជិតស្និទ្ធរបស់តាំងម៉ូនីដាបានធ្វើសេចក្តីប្រកាសមួយនៅកណ្តាលកម្មវិធីSpicy,fun,entertainmentដែលជាកម្មវិធីកម្សាន្តបាននិយាយថាខ្លួននាងនឹងធ្វើការចេញលុយផ្ទាល់ខ្លួនចំនួន30,000បាត(ឬប្រហែល៩០០ដុល្លាអាមេរិក)ជារង្វាន់ដល់នរណាដែលបានរកឃើញស្បៃរុំចង្កេះពណ៌សដែលតាំងម៉ូបានពាក់។ពីព្រោះស្បៃមួយនោះយ៉ាងហោចណាស់ក៏អាចយកមកធ្វើជាភស្ដុតាង នៅក្នុងការយកមកពិនិត្យ ថាតើមានស្នាមប្រឡាក់ ឬរហែកឬទេ?

About The Author

ព័ត៌មានផ្សេងៗ