រុស្ស៊ីផ្តល់ឱសានវាទម៉ោង៥ព្រឹកនេះ ឲ្យអ៊ុយក្រែនបោះបង់ចោលទីក្រុងឡោមព័ទ្ធ Mariupol
ទីក្រុង Mariupol ដែលរុស្ស៊ីបានទុកឱកាសឱ្យកម្លាំងទាហានអ៊ុយក្រែនទម្លាក់អាវុធ ប៉ុន្តែទាហានអ៊ុយក្រែនមិនព្រម ពេលនេះទីក្រុងទាំងមូលបានក្លាយទៅជាគំនរបាក់បែក ដោយមានការវាយប្រហារយ៉ាងខ្លាំងនៅទីនោះ។ តាមសារព័ត៌មានរ៉យទ័រ រាល់ពេល១០នាទីម្តងរុស្សីបានវាយប្រហារដោយមីស៊ីលចំនួនមួយគ្រាប់ទៅលើទីក្រុងនេះ។តាមសារព័ត៌មានរ៉យទ័រ នៅថ្ងៃទី ២៣ខែមីនាបានដកស្រង់ប្រភពព័ត៌មានពីមន្ត្រីទីក្រុង Mariupol ដែលបានឱ្យដឹងថា ការវាយប្រហារពីយន្តហោះចម្បាំងរុស្ស៊ីទៅលើទីក្រុង Mariupol ប្រែក្លាយទីក្រុងទាំងមូលទៅជាគំនរបាក់បែក។
ការវាយប្រហារពីកម្លាំងទាហានរុស្ស៊ីកើតឡើងក្រោយពេលដែល ទាហានរុស្ស៊ីបានដាក់ឱសានុវាទដល់កម្លាំងទាហាននៅក្នុងទីក្រុងនេះឱ្យទម្លាក់អាវុធចុះចាញ់ ហើយទុកផ្លូវឱ្យចាកចេញដោយសុវត្ថិភាព។ក្នុងពេលមួយគ្នានេះដែរ មានពលរដ្ឋរាប់ពាន់នាក់កំពុងជាប់គាំងនៅក្នុងទីក្រុងនេះនៅឡើយទេ ហើយពលរដ្ឋប្រឈមនឹងកង្វះស្បៀងអាហារ ទឹកផឹក អគ្គិសនី ក៏ដូចជាភួយដណ្តប់កំឲ្យរងាជាដើម។ទីក្រុង Mariupol រងការវាយប្រហារដោយគ្រាប់បែកពី ៥០-១០០គ្រាប់ពីយន្តហោះចម្បាំងរុស្ស៊ីជារៀងរាល់ថ្ងៃ ។ មានមនុស្សជាច្រើនបានស្លាប់ ខ្លះស្រែកទ្រហោយំពេលដែលបាត់បង់សមាជិកក្នុងគ្រួសារ គឺស្ថានភាពពិតជាគួរឲ្យរន្ធត់ខ្លាំងណាស់៕