បុរសម្នាក់បាត់បង់ជីវិត ដោយសារពុលថ្នាំគីមីម្យ៉ាង ត្រូវបានប្រើប្រាស់ សម្រាប់ចាក់ចូលក្នុងបង្គន់ កុំឱ្យស្ទះសូមប្រុងប្រយ័ត្ន

Spread the love

ភ្នំពេញ៖ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ នៅភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ បុរសវ័យ៤២ឆ្នាំម្នាក់បាត់បង់ជីវិត ដោយសារពុលថ្នាំគីមីម្យ៉ាង ដែលត្រូវបានប្រើប្រាស់ សម្រាប់ចាក់ចូលក្នុងបង្គន់កុំឱ្យស្ទះ។ជនរងគ្រោះមានឈ្មោះ លី សុធា ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។មុនពេលកើតហេតុដោយសារបង្គន់ក្នុងផ្ទះស្ទះ ទើបជនរងគ្រោះបានយកថ្នាំដែលទិញតាមអនឡាញ(online) មកចាក់ចូលក្នុងបង្គន់ ដើម្បីកុំឲ្យស្ទះទៀត ចំនួន២ដប ដោយមិនបានពាក់ម៉ាស់នោះទេ និងបាននៅដុះលាងបន្ទប់ទឹកបន្តទៀត ជាហេតុធ្វើឲ្យឈួលចូលច្រមុះ។

ខណៈដែលជនរងគ្រោះកំពុងសម្អាតក្នុងបន្ទប់ទឹកក៏មានអាការៈមិនស្រួលខ្លួនធីងធោង ថែមទាំងមានក្អួតចង្អោរទៀតផង ហើយក៏បានឲ្យក្រុមគ្រួសារកោសខ្យល់ តែមិនធូរស្រាល ក៏ហៅរថយន្តសង្គ្រោះមកដឹកទៅព្យាបាលនៅមន្ទីរពេទ្យ តែពេលរថយន្តសង្គ្រោះមកដល់ជនរងគ្រោះក៏បានផុតដង្ហើមទៅហើយ។មន្ត្រីជំនាញបានចុះមកធ្វើការពិនិត្យកោសល្យវិច័យលើសាកសព លទ្ធផលគឺជនរងគ្រោះពិតជាស្លាប់ដោយសារថ្នាំដាក់បង្គន់កុំឲ្យស្ទះប្រាកដមែន។ បញ្ជាក់របស់លោក ចននី លី (Johny Ly)ដែលអះអាងថា ត្រូវជាមិត្តភ័ក្ដិរបស់ជនរងគ្រោះ នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២នេះ៕

About The Author

ព័ត៌មានផ្សេងៗ