បុរសម្នាក់ ខឹងជាមួយប្រពន្ធ បើករថយន្តចេញពីផ្ទះលឿនដូចហោះ រួចបុករះម៉ូតូអស់ចំនួន២គ្រឿង បណ្ដាលឲ្យដួលបោកទៅនឹងផ្លូវ រងរបួសធ្ងន់ ពីរនាក់ និងស្រាលពីរនាក់

Spread the love

ភ្នំពេញ ៖ នៅតាមបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិព្រៃត្បូង២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ កាលពី ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២។សេចក្តីរាយការណ៍បន្តថា ម៉ូតូរងគ្រោះនេះ ម៉ាកស៊ុយស៊ូគីវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ1CJ-1554 ជិះមានគ្នាពីរនាក់ឪពុកនិងកូន ក្នុងទិសដៅពីត្បូងទៅជើង រងរបួសទាំងពីរនាក់។ ម៉ូតូរងគ្រោះទី២ ម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1JD-4948 ជិះមានគ្នាពីរនាក់ស្ដ្រីទាំងពីរ រងរបួសស្រាល។ ចំណែករថយន្តបង្កវិញ ម៉ាកកាមរីឆ្លាម ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2K-7063 បើកបរជិះម្នាក់ឯង ក្នុងទិសដៅពីត្បូងទៅជើង បោះពួយយ៉ាងលឿន។

នៅមុនពេលកើតហេតុ ដោយសារបុរសជាប្តីដែលជាអ្នកបើករថយន្ត បានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំងជាមួយនឹងប្រពន្ធរបស់គាត់ បន្ទាប់មកក៏បានបើករថយន្តម៉ាកកាមរីឆ្លាមម្នាក់ឯង ចេញពីផ្ទះចូលទៅផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងទៅជើង ដោយបោះពួយយ៉ាងលឿន ហើយក៏បានជ្រុលទៅបុករះម៉ូតូពីរគ្រឿង ដែលជិះនៅខាងមុខ ដោយម៉ូតូទី១ ម៉ាកស្កុបពី ជិះដោយស្ដ្រីពីរនាក់ក្នុងទិសដៅពីត្បូងទៅជើង បណ្ដាលឲ្យដួលរងរបួសស្រាល។

ប្រភពដដែលបន្តថា ចំណែកម៉ូតូទី២ ម៉ាកស៊ុយស៊ូគីវីវ៉ា ជិះមានគ្នាពីរនាក់ឪពុកនិងកូនបណ្ដាលឲ្យដួលបោកទៅនឹងផ្លូវរងរបួសធ្ងន់ទាំងពីរនាក់ ហើយត្រូវរថយន្តឯកជនទៅដល់បំរុងនឹងលើកយកជនរងគ្រោះទៅសង្គ្រោះ តែជនរងគ្រោះទាំងពីរនាក់ឪពុកនិងកូនមិនព្រមឡើងលើរថយន្តទៅសង្គ្រោះទេ ។ រីឯអ្នករថយន្តបង្កវិញ បានចុះពីលើរថយន្ត រួចរត់គេចខ្លួនបាត់ស្រមោល បន្ទាប់មកក៏មានតំណាងខាងម្ចាស់រថយន្តបង្ក បានចេញមុខមកសំរបសំរួល និងដោះស្រាយជាមួយនឹងម្ចាស់ម៉ូតូទាំងពីរគ្រឿងនៅនឹងកន្លែងកើតហេតុតែម្តង ៕

About The Author

ព័ត៌មានផ្សេងៗ