ប្លែកៗ! ស្វាមីជនជាតិថៃ សុខចិត្ត សាក់រូបអេតាសុីវិលលើដៃ ដើម្បីប្រកាសអោយគេឯងដឹងថា ខ្លួនមានប្រពន្ធហើយ

Spread the love

ថៃ៖ ស្ត្រីជនជាតិថៃម្នាក់បានបង្ហោះនៅលើហ្វេសប៊ុកពីរូបភាពស្នាមសាក់រូបអេតាសុីវិលលើដៃស្វាមីរបស់នាង ព្រមទាំងរៀបរាប់យ៉ាងរំភើបថា «អរគុណប្តី ដែលស្រឡាញ់និងស្មោះត្រង់ចំពោះអូន ព្រមទាំងធ្វើគ្រប់បែបយ៉ាងដើម្បីអោយក្រុមគ្រួសារប៉ាម៉ាក់អូនព្រមទទួលបង អោយមានវត្តមានក្នុងជីវិតអូន យើងនឹងចាប់ដៃគ្នាកសាងគ្រួសារជាមួយគ្នាបែបនេះរហូតណា ស្រឡាញ់ប្តីខ្លាំង»។

ក្រៅពីសារដ៏ផ្អែមល្ហែមនេះ ស្រ្តីរូបនោះក៏បានអរគុណចំពោះទឹកដៃអ្នកចាក់សាក់ផងដែរ ដែលបានសាក់អោយប្តីខ្លួនយ៉ាងស្អាតប្រណិត ធ្វើអោយអ្នកលេងហ្វេសបុ៊កចុចស៊ែរ ព្រមទាំងនាំគ្នាសរសើរប្តីប្រពន្ធមួយគូនេះជាច្រើន។

ស្វាមីស្រ្តីនោះមានឈ្មោះថា លោក កេង អាយុ៣៣ឆ្នាំ ចំណែក ភរិយាមានឈ្មោះថា អុមអីម អាយុ៣១ឆ្នាំ ដែលបានបង្ហាញរូបថតជាមួយគ្នាព្រមជាមួយនឹងរូបសាក់ត្រង់ដៃ។ លោកកេង បានប្រាប់ថា ដោយសារតែលោកចូលចិត្តការចាក់សាក់ទើបចង់សាក់រូបអេតាសុីវិល ដើម្បីចង់បង្ហាញអោយអ្នកទាំងអស់គ្នាដឹងថា រូបលោកមានប្រពន្ធហើយ ក៏ដូចជាដើម្បីរំលឹកដល់ថ្ងៃដំបូងដែលបានកាន់ដៃជាមួយគ្នាកសាងគ្រួសារ នៅពេលដែលឈ្លោះប្រកែកគ្នាអោយងាកមើល ត្រង់រូបអេតាសុីវិលដែលបានសាក់ សម្រាប់ទុកជាការរំលឹកដល់អនុស្សាវរីយ៍ល្អៗរួមគ្នា៕

About The Author

ព័ត៌មានផ្សេងៗ