បុរសសន្តិសុខម្នាក់ ដេកស្លាប់នៅនឹងកន្លែងធ្វើការ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច

Spread the love
ភ្នំពេញ៖ កាលពី ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ដែលស្ថិតនៅក្នុងអាគារកាណាឌីយ៉ា ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។សពជនរងគ្រោះមានឈ្មោះចាយ សេងឡៃ មានអាយុ៣៨ឆ្នាំ មុខរបរជាសន្តិសុខ បច្ចុប្បន្នស្នាក់នៅក្នុងភូមិព្រៃជីសាក់សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅខេត្តកំពង់ចាម។
កន្លងមកជនរងគ្រោះធ្លាប់មានជំងឺប្រចាំកាយ គឺជំងឺលើសឈាមហើយក៏ធ្លាប់បានដួលម្ដងរួចមកហើយ បន្ទាប់មកក្រុមគ្រួសារក៏បានយកបុរសខាងលើនេះទៅព្យាបាលនៅឯស្រុកកំណើត ក្រោយពីព្យាបាលអស់មួយរយៈបានធូរស្រាលទើបជនរងគ្រោះមកដាក់ពាក្យចូលបំរើការងារធ្វើជាសន្តិសុខនៅកន្លែងកើតហេតុខាងលើ ដោយជនរងគ្រោះធ្វើការបានមួយរយៈ ធ្វើជាសន្តិសុខធ្វើការនៅវេនយប់ លុះនៅព្រឹកថ្ងៃកើតហេតុ ក៏មានបុរសជាសន្តិសុខម្នាក់ទៀត បានចូលមកបម្រើការងារដូចសព្វដងស្រាប់តែមកដល់ក៏ឃើញបុរស ខាងលើបានស្លាប់នៅកន្លែងកន្លែងធ្វើការបាត់ទៅហើយ រួចក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានដើម្បីចុះមក ត្រួតពិនិត្យនៅកន្លែងកើតហេតុកើតហេតុ។
សមត្ថកិច្ចផ្នែកជំនាញកោសលវិច័យចក្ខុ នៃស្នងការនគរបាលរាជធានីភ្នំពេញចុះមកធ្វើកោសល្យវិច័យនិងធ្វើកំណត់ហេតុប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

About The Author

ព័ត៌មានផ្សេងៗ