អ្នកចូលចិត្តដើរលេងយប់ឡើងគួរតែប្រយ័ត្នផង សង្សារ១គូរចេញពីញ៉ាំអី មកដល់ផ្ទះហើយខាងប្រុសចុះចាក់សោផ្ទះ ស្រាប់តែមានជនសង្ស័យធា..ក់ខាងស្រីទម្លា..ក់ពីលើម៉ូតូ រួចប្ល..ន់យកម៉ូតូទៅបាត់

Spread the love

ភ្នំពេញ ៖ យុវជនម្នាក់ ដឹកមិត្តស្រីទៅផ្ទះ គ្រាន់តែចុះពីលើម៉ូតូ ចាក់សោផ្ទះ ក៏ត្រូវបានជនសង្ស័យ២នាក់ ធាក់មិត្តស្រីទម្លាក់ពីលើម៉ូតូ យកម៉ូតូរបស់ជនរងគ្រោះទៅបានសម្រេច នៅក្បែរនឹងអតីតរង្វង់មូលទួលគោកចាស់កាលពីវេលាម៉ោង ១យប់ ឈានចូលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ នៅក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

យោងតាមសម្ដីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានជិះមូតូ Beat ដែលពាក់ស្លាកលេខ ភ្នំពេញ 1JB-2193 ឌុបមិត្តភក្ដិមកពីញាំអី នៅពោធិ៍ចិនតុង ហើយក៏ជិះមកផ្ទះវិញ លុះដល់មុខផ្ទះគាត់ក៏ចាក់សោរចូលផ្ទះ តែខាងស្រីនៅអង្គុយលើម៉ូតូ ពេលនោះ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ បានដើរសំដៅមករកនារីរងគ្រោះដែលជាមិត្តស្រីកំពុងអង្គុយនៅលើម៉ូតូនោះ ដោយនាងទម្លាក់ពីលើម៉ូតូ ហើយយកម៉ូតូរបស់ជនរងគ្រោះយកទៅបានសម្រេច នៅក្បែរនឹងអតីតរង្វង់មូលទួលគោកចាស់ ទើបជនរងគ្រោះស្រែកផ្អើលឆោឡោ ដល់បងប្អូនប្រជាពលរដ្ឋ ចេញមកមើលក៏ជួយដេញចាប់បានជនសង្ស័យម្នាក់ប្រគល់ឲ្យសមត្ថកិច្ច។

ដោយផ្អែកលើចម្លើយសារភាព របស់់ជនសង្ស័យ និងមានវត្ថុតាងផងនោះ ទើបកម្លាំងសមត្ថកិច្ចជំនាញមូលដ្ឋានបាននាំយកជនសង្ស័យខាងលើនោះទៅធ្វើការសាកសួរនៅប៉ុស្តិ៍បឹងកក់២ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ដោយយោងតាមពាក្យបណ្តឹងជនរងគ្រោះផងដែរ ៕

About The Author

ព័ត៌មានផ្សេងៗ