មេការលេង១ក្បាច់ ! ថៅកែខារ៉ាអូខេ វ័ណ្ឌកដូចត្រីជាប់មង…
ខេត្តបាត់ដំបង៖យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯកសុខនិមលនាយការិយាល័យប្រឆាំងគ្រឿងញៀនស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានប្រាប់ឲ្យដឹងថា÷ក្រោយការសាកសួរជនសង្ស័យលំអិតលើបុរស ស្ត្រីចំនួន២១នាក់សមត្ថកិច្ចជំនាញបានកំណត់មុខសញ្ញាល្មើសចំនួន២នាក់បានពាក់ព័ន្ធផ្ទាល់ក្នុងករណីរក្សាទុកនិងជួញដូរគ្រឿងញៀននៅក្នុងក្លឹបខារ៉ាអូខេសាច់អាំងរតន:ភូមិរំចេក៤សង្កាត់រតនៈក្រុងបាត់ដំបងខេត្តបាត់ដំបងហើយក៏នាំខ្លួនរួចបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងនៅរសៀលថ្ងៃទី២៦ខែមេសាឆ្នាំ២០២២នេះ ។
ចំណែកបុរសស្ត្រីចំនួន១៩នាក់ផ្សេងទៀតដែលជាប់ពាក់ព័ន្ធប្រយោលត្រូវនគរបាលជំនាញអនុវត្តវិធានការអប់រំណែនាំនិងធ្វើកិច្ចសន្យាបញ្ឍប់រួចឲ្យវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញ។លោកនាយការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការខេត្តបានបន្តថា÷ជនសង្ស័យដែលពាក់ព័ន្ធផ្ទាល់ទាំង ២នាក់ខាងលើ មានឈ្មោះទុន សុភ័ក្រ្ត ភេទប្រុស អាយុ៤២ឆ្នាំរស់នៅក្នុងភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេចក្រុងបាត់ដំបងជាមេការនិងជាអ្នកជួញដូរ រក្សាទុកគ្រឿងញៀនផ្ទាល់និងជនសង្ស័យម្នាក់ទៀតឈ្មោះជាសុខមុន្នីភេទប្រុសអាយុ៣៤ឆ្នាំមានទីលំនៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជាថៅកែជួលទីតាំងធ្វើអាជីវកម្មខារ៉ាអូខេ។
លោកនាយការិយាល័យជំនាញបន្តទៀតថា÷ក្នុងប្រតិបត្តិការបង្ក្រាបកម្លាំងចម្រុះបានឆែកឆេរដកហូតបាននូវវត្ថុតាងរួមមាន:ថ្នាំញៀនប្រភេទកេតាមីនKETAMINEចំនួន៣ថង់ទម្ងន់២,៧៧ក្រាមនិងថ្នាំញៀនប្រភេទអ៊ុចស្តាស៊ី MD MA ចំនួន ៣គ្រាប់ទម្ងន់ ១,១១ក្រាម ព្រមទាំងរថយន្តមួយគ្រឿងផងដែរ ម៉ាកកាម៉ារីឆ្លាម ពណ៌ឆ្លូញ ពាក់ស្លាកលេខភ្នំពេញ២L២៥០១។ករណីនេះក្រុមសមត្ថកិច្ចជំនាញចម្រុះចុះបំបែកសំណុំរឿងកាលពីជិតរំលងអធ្រាត្រថ្ងៃទី២៤ឈានចូលថ្ងៃទី២៥ខែមេសាឆ្នាំ២០២២ត្រង់ចំណុចភូមិឃុំកើតហេតុខាងលើ។ក្រោយពីសាកសួររួចកម្លាំងការិយាល័យនគរបាលជំនាញក៏បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង២នាក់ទៅសាលាដំបូងខេត្តបាត់ដំបង៕