កម្លាំងនគរបាលខណ្ឌមានជ័យបង្ក្រាបក្មេងទំនើងបង្ហោះម៉ូតូតាមផ្លូវសាធារណៈ៣នាក់យកមកធ្វើការណែនាំអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព

Spread the love

ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅថ្ងៃទី២៧ខេមេសាឆ្នាំ២០២២ បានឲ្យដឹងថា ដោយអនុវត្តតាមការណែនាំ និងបទបញ្ជាជាប្រចាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញនៅថ្ងៃទី២៧ខែមេសាឆ្នាំ២០២២វេលាម៉ោង០០៖៥០នាទីរំលងអាធ្រាត្រកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យបានធ្វើការបង្រ្កាបក្មេងទំនើងបង្ហោះម៉ូតូតាមផ្លូវសាធារណៈចំនួន០៣នាក់នៅចំណុចមុខធនាគារកាណាឌីយ៉ាផ្លូវជាតិលេខ២ភូមិទួលរកាសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្មេងទំនើងចំនួន០៣នាក់៖ ទី១.ឈ្មោះ វន វីរៈ ភេទប្រុស។ទី២.ឈ្មោះ សួន ណារ៉េត ភេទប្រុស។ទី៣.ឈ្មោះ គន្ធា ចាន់ថេណា ភេទប្រុស។ វត្ថុតាំងចាប់យក៖ ម៉ូតូម៉ាក សេ១២៥ ពណ៌ខ្មៅ។ក្រោយពីសមត្ថកិច្ចបានធ្វើការណែនាំអប់រំនិងធ្វើកិច្ចសន្យាព្រមទាំងឲ្យអាណាព្យាបាលយកទៅអប់រំបន្តបន្ទាប់សមត្ថកិច្ចអនុញ្ញាតឲ្យក្មេងទំនើងខាងលើ និងប្រគល់ម៉ូតូឲ្យវិញត្រលប់ទៅផ្ទះវិញ៕

About The Author

ព័ត៌មានផ្សេងៗ