ហង្ស សុវណ្ណរិទ្ឋ បញ្ចេញបទថ្មីបែបខូចចិត្ត

Spread the love

តារាចម្រៀង ជ្រកក្រោមផលិតកម្មថោន ហង្ស សុវណ្ណរិទ្ឋ បានបង្ហាញនូវ បទចម្រៀង ថ្មីមួយ បទទៀតហើយ ដោយ បទនោះមានលក្ខណៈបុរសខូចចិត្ត ហើយសង្ឃឹមថា មានការចាប់អារម្មណ៍ ពីមហាជន។ នេះជាកាដូចម្រៀងថ្មីមួយ ទៀតដែលហង្ស សុវណ្ណរិទ្ឋ ផ្តល់ជូនអ្នកគាំទ្រ ដែលចូលចិត្តទឹកដមសំឡេង របស់ខ្លួន។បទថ្មីនេះ មានចំណងជើងថា «អាណិតបងតែអូនស្រឡាញ់គេ» ដោយគ្រាន់តែឭ ចំណងជើងបទចម្រៀង មួយនេះ ពិតណាស់ មានការ សុី អារម្មណ៍ មិនអន់ឡើយ។ អត្ថន័យហាក់បែង ចែកមិនដាច់រមែងខាងស្រី ដែលអាណិតសង្សា ដើមតែចិត្តទៅស្រឡាញ់ គេអ្នកថ្មីទៅវិញ។ ចម្រៀងមួយបទនេះ ហង្ស សុវណ្ណរិទ្ឋ អាចនិងចែកជាកាដូ ដល់ប្រុសៗ ដែលខូចចិត្តទាំងឡាយស្តាប់កម្សាន្ត ហើយបន្តតាំងចិត្តរឹងមាំ មិនចុះចាញ់ ស្នេហាដែលមានសាច់រឿងដូចបទមួយនេះ។

លោកហង្ស សុវណ្ណរិទ្ឋ ក៍នៅតែមានបទចម្រៀងល្អៗ ជាច្រើនទៀត សម្រាប់បន្តជូនដល់ហ្វេនៗ ទាំងឡាយ ដែលចូលចិត្តទឹកដមសំឡេងរបស់លោក។ លោកក៍ពាំនាំបទល្បីៗ យកមកបង្ហាញ លើកញ្ចក់ទូរទស្សន៍ ជាបន្តទៀត ដោយរំពឹងថា ទស្សនិកជននៅតែគាំទ្រ ។ ចង់ដឹងថា អត្ថន័យចម្រៀងក្រោម ចំណងជើងថា « អាណិតបងតែអូនស្រឡាញ់គេ» មានខ្លឹមសារយ៉ាងណា ចូលរួមទស្សនា ទាំងអស់គ្នា៖

About The Author

ព័ត៌មានផ្សេងៗ