ផ្ទុះការចាប់អារម្មណ៍! លោកតា គង់ ណៃ បង្ហាញស្ទីលលេងខ្លួនបែបយុវវ័យក្នុងឈុតនេះ សមសួនណាស់

Spread the love

ថ្មីៗលើបណ្ដាញសង្គមមហាជនកំពុងមានការចាប់អារម្មណ៍ខ្លាំងចំពោះ វិរៈសិល្បករជើងចាស់ដ៏ល្បីល្បាញ លោកតា គង់ ណៃ ដែលជាព្រឹទ្ធាចារ្យចាប៉ីដងវៃង ក្រោយពីបានឃើញបង្ហាញខ្លួនស្លៀកពាក់ឈុតសម័យថ្មីបែបយុវវ័យមួយឈុតយ៉ាងទាក់ទាញ។ពិតណាស់ ជាមួយនឹងការបង្ហាញខ្លួនយ៉ាងទាក់ទាញក្នុងស្ទីលថ្មីរបស់ លោកតា គង់ ណៃ នេះដែរ កំពុងផ្ទុះការចែករំលែក និង លាន់មាត់សរសើរខ្លាំងពីមហាជនអ្នកគាំទ្រគ្រប់គ្នា ដែលឃើញថាឈុតសម្លៀកបំពាក់ និង ស្បែកជើងរបស់លោកតាមួយឈុតពណ៌សនេះ គេស្គាល់ថាសុទ្ធសឹងតែជាម៉ាកល្បីៗបែបយុវវ័យសម័យថ្មី ធ្វើឱ្យរូបរាងលោកតាស្រស់សង្ហាប្លែកខ្លាំង។រូបភាពប៉ុន្មានសន្លឹកនេះដែរ កំពុងតែត្រូវបានមហាជនចែករំលែកពេញបណ្ដាញសង្គមភ្ជាប់ជាមួយនឹងពាក្យពេចន៍សរសើរគ្រប់គ្នាជាមួយនឹងរូបរាងដ៏សមសួនរបស់ព្រឹទ្ធាចារ្យចាប៉ីដងវៃងរូបនេះផងដែរ៕

About The Author

ព័ត៌មានផ្សេងៗ