កម្លាំងអាវុធហត្ថបង់សំណាញ់បានបុរសម្នាក់បន្ទាប់ពីប្រើប្រាស់ហិង្សាក្នុងគ្រួសារក្នុងខណ្ឌបឹងកេងកង!
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ កម្លាំងអាវុធហត្ថខណ្ឌបឹងកេងកង សហការជាមួយកម្លាំងអាវុធហត្ថរជធនីភ្នំពេញ បានចុះទៅចាប់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ចែម យុត្ថាដែន ភេទប្រុស អាយុ២៨ឆ្នាំពាក់ព័ន្ធ ប្រើប្រាស់អំពើហឹង្សាក្នុងគ្រួសារ និងបំផ្លិចបំផ្លាញ់ទ្រព្យសម្បតិក្នុងផ្ទះ នៅចំណុចផ្ទះលេខ៣០ ផ្លូវលេខ៣២២ ភូមិ៨ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។រឿងហេតុ: នៅវេលាម៉ោងប្រហែល១៦ និង៣០នាទី ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ កម្លាំង អហ ខណ្ឌបានទទួលព័ត៌មានពីប្រព័ន្ធព័ត៌មានទាន់ហេតុការ ១២៩១ របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ថាមានជនសង្ស័យម្នាក់បានប្រើប្រាស់អំពើរហឹង្សាទៅលើក្រុមគ្រួសារ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ។
ក្រោយមក កម្លាំងអាវុធហត្ថមូលដ្ឋានខណ្ឌ បានចុះទៅជួយអន្តរាគមន៍ ប៉ុន្តែជនសង្ស័យបានចូលទៅដេកក្នុងបន្ទប់បាត់ទៅហើយ (ស្រវឹងស្រា) និងបានណែនាំដល់ម្តាយជនសង្ស័យឲ្យមកដាក់ពាក្យបណ្តឹង នៅអហខណ្ឌ រហូតមកដល់ព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ដោយយោងតាមពាក្យបណ្តឹងម្តាយរបស់ជនសង្ស័យ កម្លាំងអាវុធហត្ថខណ្ឌបានចុះទៅនាំជនសង្ស័យមកសួរនាំនៅអាវុធហត្ថខណ្ឌ ប៉ុន្តែជនសង្ស័យមិនព្រមមកតាមការណែនាំ របស់សមត្ថកិច្ច ព្រមទាំងកាន់កាំបិត ពូថៅគំរាមដល់សមត្ថកិច្ច រហូតដល់ម៉ោង១១ និង៣៤នាទី កម្លាំងអាវុធហត្ថខណ្ឌ បានសហការណ៍ ជាមួយកម្លាំងអន្តរាគមន៍ក្រុងរាជធានីភ្នំពេញ ចុះចាប់ខ្លួនជនសង្ស័យយកមកសួរនាំ នៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌបឹងកេងកងតែម្ដង។វត្ថុតាងដកហូតរួមមាន: ១/កាំបិតផ្គាក់=០១ ២/ពូថៅដៃ=០១៣/ទូរស័ព្ទដៃម៉ាកOPPO ពណ៌ខ្មៅ=០១គ្រឿងម្តាយជនសង្ស័យបានសូមណូមពរដល់សមត្ថកិច្ចសូមឲ្យជួយយកកូនរបស់គាត់ទៅដាក់ឬរស់នៅកន្លែងណាមួយដែលមានសុវត្ថិភាព និងមានការអប់រំល្អជូនដល់កូនរបស់គាត់។មូលហេតុ ឥឡូវនេះរូបគាត់ មានជីវភាពក្រីក្រ គ្មានលទ្ធភាពមើលថែកូន ដោយខ្លួនគាត់ជាស្ត្រី មេម៉ាយ គ្មានផ្ទះសម្បែងស្នាក់នៅ សព្វថ្ងៃរស់នៅជាមួយបង។