សមត្ថកិច្ចចាប់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធនឹងករណីរំលោភសេពសន្ថវៈ

Spread the love

ភ្នំពេញ ៖ ប្រតិបត្តិការនេះ មានការដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរងទទួលដឹកនាំការងារការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ ដោយអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនបុរសម្នាក់ កាលពីវេលាម៉ោង ១០ព្រឹក និង៣០នាទី ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ នៅចំណុចហាង យីហោ NAM MAX លាងនិងប៉ូលារថយន្ត ស្ថិតនៅផ្លូវ ១៥៦ កែង២៦១ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។យោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៣៥២ (ឃ)ដ.ច.ន ទៅលើបុរសម្នាក់មានឈ្មោះ ជា ប៊ុនថេង ភេទ ប្រុស អាយុ ២៦ឆ្នាំ ជនជាតិ ខ្មែរ។

បុរសម្នាក់ត្រូវបានកម្លាំ ងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួន តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៣៥២ (ឃ)ដ.ច.ន ចុះហត្ថលេខា ដោយលោក រ័ត្ន ស៊ីថា ចៅក្រុមស៊ើបសួរ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។មុនឈានដល់ការឃាត់ខ្លួន បុរសមានឈ្មោះ ជា ប៊ុនថេង ដោយកម្លាំងនគរបាលធ្វើការចុះអនុវត្តដីកាចាប់ខ្លួនលេខ ៣៥២ (ឃ)ដ.ច.ន របស់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណី រំលោភសេពសន្ថវៈ ដោយឃាត់ខ្លួនរួមទាំងរថយន្ត ម៉ាកjeep ពាក់ស្លាកកម្ពុជា BT 9989។បុរសសង្ស័យនេះ ត្រូវបាននគរបាលឃាត់ខ្លួននៅការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនដើម្បីសួរនាំ កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តនីតិវិធី៕

About The Author

ព័ត៌មានផ្សេងៗ