ពិតកាក់កបណាស់! ថៅកែ ភី.វ៉ាយម៉ាត ដឹកដៃនាយ ផាន រ៉ុង សម្ភោធសាខាថ្មីលើទឹកដីក្រុងដូនកែវ

Spread the love

រួមគ្នាចំនេញទាំងកូនចៅ និងថៅកែ ដោយសារតែផលិតផល និងសេវាកម្មល្អ! ថ្មីៗនេះ ភី.វ៉ាយម៉ាត បានពង្រីកសក្តានុពលរបស់ខ្លួនក្នុងទីផ្សារប្រទេសកម្ពុជាកាន់តែខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃដោយសារមានតំណាងចែកចាយស្ទើតែគ្រប់ទីតាំងទៅហើយ។

បើតាមលោក ឌី វ៉ាន់ខូវ ម្ចាស់ហាង ភី.វ៉ាយម៉ាត បានសរសេរបង្ហោះបណ្តាញសង្គមផ្ទាល់ខ្លួនថា ថា កម្មវិធីសម្ភោធ ម៉ាតបងប្រុសបងស្រីតំណាងរបស់ផ្សារ ភី.វ៉ាយម៉ាត សាខា VIP ថ្មី ទីតាំងផ្លូវជាតិលេខ២ គីឡូ៦១ ក្នុងស្ថានីយន៍ប្រេងឥន្ធនៈតេឡាចម្ងាយ១៣គីឡូម៉ែត្រពីក្រុងដូនកែវ កាលពីម្សឹលមិញដោយមានវត្ថមានបងឯកឧត្ដម កឹម វិសាល, អភិបាលរងខេត្តតាកែវ, ស្នងការខេត្តតាកែវ, ស្នងការងខេត្ត ស្នងការរងស្រុក មេឃុំ មេភូមិអញ្ជើញចូលរួមជាកិត្តិយស ហើយក៏មានសិល្បករក្រុមប្អូន ផាន់រ៉ុងចូលរួមផងដែរ។ យើងខ្ញុំសូមអរគុណដល់ភ្ញៀវកិត្តិយសទាំងអស់ដែលចំណាយពេលវេលាដ៏មានតម្លៃចូលរួមកម្មវិធី។ ជាចុងក្រោយក៏សូមជូនពរបងប្រុសបងស្រីអោយមានសុខភាពល្អបរិបូរណ៍រកស៊ីមានបានហេងៗៗ🙏🙏🙏។ក្នុងការបង្ហោះនោះក៏គេឃើញមានភ្ជាប់ជាមួយរូបភាពអ្នកមុខអ្នកជាច្រើនចូលរួមក្នុងកម្មវិធីនោះផងដែរ ជាពិសេសគឺ នាយផាន់ រ៉ុងតែម្តង៕

About The Author

ព័ត៌មានផ្សេងៗ