ធ្វើជាថៅកែនៅផ្ទះរបស់ខ្លួន ជម្រើសដំបូងនៃការវិនិយោគ គឺនៅជាសហគមន៍ រស់នៅផងរកលុយផងបានក្នុងពេលតែមួយនៅពេលដែលមាន “ហាង” មួយនៅចំទីតាំងល្អ ! ហេតុអ្វីបានជា និយាយថាជ្រើសហាងនៅសហគមន៍គឺជាកន្លែងដែលមានតម្លៃមិនចេះរីងស្ងួត?
ភាគហ៊ុន មូលនិធិ ម្តងកើនឡើង ម្តងធ្លាក់ចុះ ឯ “រូបិយប័ណ្ណ”វិញ ក៏ប្រែប្រួលឡើងចុះមិនថិតថេរដែរ។ នៅពេលដែលវិនិយោគិនយល់អំពីស្ថានភាពមិនថិតថេរនៃហិរញ្ញវត្ថុរបស់ពួកគេ ទើបពួកគេងាកមកវិនិយោគលើហាងអាជីវកម្មមួយជារបស់ខ្លួន ។
- មួយគីឡូម៉ែត្រដីមាស ងាយស្រួល និងឆាប់រហ័ស
បើប្រៀបធៀបជាមួយ អាជីវកម្មទូទៅ អត្ថប្រយោជន៍ដ៏ធំបំផុតនៃអាជីវកម្មនៅសហគមន៍ គឺមានភាពងាយស្រួលជាង។
ទោះបីជាមានការដឹកជញ្ជូនទូលំទួលាយទូទាំងពិភពលោកក៏ដោយ គ្រឿងទេសសម្រាប់ស្លរប្រចាំថ្ងៃ ដូចជាអង្ករ ប្រេង និងអំបិលជាដើមក៏នៅតែត្រូវចុះមកហាងខាងក្រោមដដែល ។ ហាងបែបសហគមន៍គឺជាទម្រង់អាជីវកម្មសម្រាប់ជីវិតដែលសាមញ្ញត្រឹម“ក្នុងមួយគីឡូដី”មិនអាចខ្វះបាន ព្រោះវាមានភាពងាយស្រួល បើកទ្វាឈូងដៃក៏ដល់ ដោយ“មិនចាំបាច់ទៅឆ្ងាយ”គឺឋិតនៅហ្នឹងមុខផ្ទះ។
- លំហូរអ្នកដំណើរមានស្ថេរភាពហើយ ភាពកុះករ នៃអតិថិជនគឺខ្ពស់។
ជំនោរលុយច្រើនគឺដោយសារជំនោររបស់មនុស្ស នេះជាផ្នែកមួយដ៏សំខាន់នៃគោលការណ៏ទីផ្សារអាជីវកម្ម។
បើកហាងក្នុងសហគមន៍ មានអតិថិជនចាស់ប្រហែល ៥០% អ្នកជិតខាង ជាន់លើ និងជាន់ក្រោម ទាំងក្នុង និងក្រៅសហគមន៍ ក៏មានមនុស្សចូលជាបន្តបន្ទាប់។ សម្រាប់វិនិយោគិនជើងចាស់ ការទិញហាងសហគមន៍គឺស្មើនឹងការទិញអតិថិជនជាអ្នកប្រើប្រាស់ទាំងមូល នៅក្នុងសហគមន៍ ហើយក្នុងពេលជាមួយគ្នានេះ ក៏អាចទាក់ទាញអតិថិជនអ្នកប្រើប្រាស់ដែលនៅជុំវិញសហគមន៍ផងដែរ ដោយឃើញនូវក្រុមអតិថិជនដ៏ធំបែបនេះ ច្បាស់ណាស់ៗគឺនាំមកនូវឳកាសបង្កើនទ្រព្យដ៏សម្បូរទៅដល់ប្រតិបត្តិការប្រចាំថ្ងៃនៃអាជីវកម្ម។
- ការចំណាយលើការវិនិយោគទាប និងភាពបត់បែនខ្ពស់
បើប្រៀបធៀបជាមួយនឹងផ្សារ បែបប្រពៃណី ដែលជារឿយៗត្រូវធ្វើដំណើររាប់រយ ឬដល់រាប់ពាន់ម៉ែត្រការ៉េឯណោះ ។ ឯហាងនៅសហគមន៍វិញមានចាប់ពីរាប់សិបម៉ែត្រការ៉េដល់រាប់រយម៉ែត្រការ៉េ ជាមួយនឹងជម្រើសច្រើន ចំណាយដើមទុនតិច និងទម្រង់អាជីវកម្មចម្រុះសម្បូរបែប ទៅតាមការចង់បានរបស់វិនិយោគគិនដោយយោងទៅលើទីផ្សារជាក់ស្តែង។ អាចនិយាយបានថា ការវិនិយោគ ងាយក្តាប់បាន ជាយុទ្ធសាស្រ្ត មានស្ថេរភាព ហើយងាយគ្រប់គ្រងបាននូវហានិភ័យផ្សេងៗ
- ការអភិវឌ្ឍន៍រយៈពេលវែង កាន់តែងាយស្រួល និងសម្បូរបែប
ហាងនៅសហគមន៍ ជាទូទៅគឺទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងការរស់នៅនិង តម្រូវការទៅលើសម្ភារះនិងសេវាប្រើប្រាស់ប្រចាំថ្ងៃរបស់អ្នករស់នៅ ដូចច្នេះអាជីវកម្មដែលជាចម្បងមានដូចជា ភោជនីយដ្ឋានតូចៗ ផ្សារទំនើប ធនាគារ ហាងលក់បន្លែ និងផ្លែឈើ ហាងកែសម្ផស្ស ហាងលក់សំលៀកបំពាក់ ហាងលក់សត្វចិញ្ចឹម ឱសថស្ថាន។ល។ ដោយវាជាកន្លែងដែលអ្នកប្រើប្រាស់ប្រចាំថ្ងៃត្រូវការនោះហើយ ទើប អត្រានៃការរកប្រាក់ចំនូលត្រឡប់មកវិញខ្ពស់ផងដែរ។
- ភាពរីកចម្រើនកាន់ខ្លាំង តម្លៃកាន់តែកើន
ហាងនៅជាប់ដងវិថី មិនចេះថយតម្លៃ ដោយសារ តែអាយុនៃផ្ទះនោះទេ ផ្ទុយទៅវិញ ជាមួយនឹងការកើនឡើងនៃចំនួនប្រជាជនសហគមន៍ និងអ្នកនៅជុំវិញនោះ បូកនិងភាពបត់បែន ភាពជាក់លាក់របស់ហាង បានបញ្ចេញនូវសក្តានុពលបន្តិចម្តងៗ នោះហើយប្រាក់ចំណូលពីការវិនិយោគក៏នឹងកើនឡើងផងដែរ។ ដោយការកើនឡើងមួយជំហានម្តងៗ បូកនឹងការទាក់ទាញពីទីតាំង ប្រជាប្រិយភាព និងទម្លាប់នៃការទិញទំនិញ កើតឡើង ឳកាស់កើនឡើងតម្លៃហាងក៏រឹតតែខ្ពស់ ។
ហាងអាជីវកម្មនៅសហគមន៍ធំមួយនេះ ដែលមានមនុស្សជាង១០.០០០នាក់ អាជីវកម្មរកប្រាក់ចំណូលមានស្ថេរភាព
STAR CITY ស្ថិតនៅចំស្នូលនៃរដ្ឋធានី ជាតំបន់ដែលមានភាពរីកចំរើន ខាងក្រោយអមដោយសហគមន៍មនុស្សចេញចូលនិងសួនច្បារទំហំ 180,000 ម៉ែត្រការ៉េ និងប្រមូលផ្តុំអតិថិជនដែលនៅជុំវិញពីសហគមន៍ នោះផងដែរ ហើយមួយវិញទៀតជាទីតាំងជាប់ “ស្ពានអាកាស និងចម្ងាយជិត ពីសហគមន៍ទៅព្រលានយន្តហោះ ” ធ្វើឱ្យវាក្លាយជាកន្លែងសម្រាប់ការធ្វើដំណើរប្រចាំថ្ងៃរបស់មនុស្សគ្រប់រូប។ ម្យ៉ាងវិញទៀតតំបន់នេះ គឺនៅជិតសាកលវិទ្យាល័យល្បីៗជាច្រើន ទាំងសាលាមធ្យម និងបឋមសិក្សា ទាំងអស់នេះបង្កើតជារង្វង់នៃការចាវាយ ប្រើប្រាស់ដ៏រឹងមាំរបស់មនុស្សម្នា ហើយជាថាមពលប្រើប្រាស់ដ៏ធំ និងស្ថិរភាពធានាបាននូវប្រាក់ចំណូលមិនចេះរីងស្ងួត។ ផ្ទៃដីសាងសង់មានទំហំប្រហែល 287-418 ម៉ែត្រការ៉េ ហើយទំហំអាចបត់បែន និង ផ្លាស់ប្តូរបាន អាចបំពេញប្រតិបត្តិការអាជីវកម្មបានច្រើនប្រភេទ សាកសមសម្រាប់ជួល និងលក់។