បើករថយន្តឆ្លងផ្លូវដែកបណ្ដាលឲ្យរថភ្លើង បុកខ្ទេចមួយចំហៀង សំណាងល្អអ្នកបើកបងមិនមានការរងរបួស…!!

0
Spread the love

បើករថយន្តឆ្លងផ្លូវដែកបណ្ដាលឲ្យរថភ្លើងបុកខ្ទេចមួយចំហៀង សំណាងល្អអ្នកបើកបងមិនមានការរងរបួស

ភ្នំពេញ៖ រថយន្តម៉ាកកាមរីឆ្លាម១គ្រឿងបានរងការខូចខាតខ្ទេ១ចំហៀងខ្លួនទាំងស្រុង បន្ទាប់ពីបើកឆ្លងកាត់ផ្លូវដែកស្របពេលដែលមានរថភ្លើងមកដល់ បានបុកពេញទំហឹង សំណាងល្អអ្នកបើកបងមិនមានការរងរបួស។

 

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងភូមិសាក់ប្រយុទ្ធ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ។

ពលរដ្ឋនៅជិតកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុរថយន្តខាងលើបើកបរក្នុងទិសដៅពីកើតទៅលិច លុះពេលទៅដល់ត្រង់ចំណុចកើតហេតុឆ្លងកាត់ផ្លូវដែក។ ខណៈនោះស្រាប់តែមានរភ្លើង១ខ្សែបើកបរធ្វើដំណើរ ក្នុងទិសដៅពីត្បូងទៅជើងទៅដល់ ក៏បានបុករថយន្តពេញទំហឹង បណ្ដាលឲ្យរថយន្តខ្ទាតច្រើនម៉ែត្របោកផ្ទប់ជាមួយដែលសសរស្លាកលេខ១៧បាក់រាបដល់ដី និងរងការខូចខាត១ចំហៀងខាងឆ្វេងទាំងស្រុងតែម្ដង។

ពលរដ្ឋថា ផ្លូវដែកនេះខ្សែភ្នំពេញបាត់ដំបង ហើយនៅត្រង់ចំណុចកើតហេតុនោះ ពុំមានដាក់រនាំងសម្រាប់ទម្លាក់បិទផ្លូវការពារនៅពេលរថភ្លើងឆ្លងកាត់នោះទេ គឺមានតែស្លាកសញ្ញាតែប៉ុណ្ណោះ។ ម្យ៉ាងទៀតរាល់ថ្ងៃពេលទៅដល់ជិតនោះរថភ្លើងចុចសុីផ្លេរហូត ប៉ុន្តែនៅថ្ងៃកើតហេតុពុំដឹងជាយ៉ាងម៉េចទេ ទើបអត់ចុចសុីផ្លេហើយក៏បុករថយន្តបង្កការខូចខាតបែបនេះ បន្ទាប់មករភ្លើងបានឈប់បន្តិចក៏បើកចេញទៅបាត់ដោយទុកតំណាងឲ្យនៅកន្លែងកើតហេតុ។

បុរសអ្នកបើកបររថយន្ត ឈ្មោះ ឆោ ហុកសុីន ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅភូមិស្វាយរលំ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល បាននិយាយថា រថយន្តរបស់គាត់ម៉ាកកាមរីឆ្លាមពណ៍ស្ករ ពាក់ស្លាកលេខបាត់ដំបង 2A-2329 ខណៈពេលដែលគាត់ជិតជិតដល់ផ្លូវដែកមើលអត់ឃើញរថភ្លើងទេ ហើយរថភ្លើងក៏អត់សុីផ្លេ ទើបគាត់បើកឆ្លងផ្លូវដែក ស្រាប់តែរថភ្លើងទៅដល់បុកពេញំហឹងតែម្ដង ក្រោយពេលកើតហេតុរថភ្លើងបានឈប់ហើយអ្នកបើកបរបានប្រាប់គាត់ថា អត់បានចុចសុីផ្លេ ព្រមទាំងនិយាទៀតថា បើបងឯងបើកលឿនបន្តិចផុតបាត់ហើយ ។

ក្រោយពេលកើតហេតុនគរបាលខណ្ឌកំបូល បានចុះទៅកាន់ទីនោះពិនិត្យជាក់ស្ដែង ហើយម្ចាស់រថយន្តប្រុងយករថយន្តរបស់ខ្លួនទៅធ្វើការជួសជុលឡើងវិញដោយខ្លួនឯង។ ប៉ុន្តែខាងតំណាងរថភ្លើងមិនព្រម និងបានស្នើសុំឲ្យនគរបាលនាំយករថយន្តទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ៕

 

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានផ្សេងៗ