ករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅលើផ្លូវជាតិលេខ ៦ចន្លោះគីឡូម៉ែត្រលេខ៦៧-៦៨ចំណុចមុខអាហារដ្ឋាន១៦៨ ស្ថិតនៅភូមិរវាង ឃុំខ្មុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម រវាងម៉ូតូ និងរថយន្ត។
នៅថ្ងៃពុធ ១៥កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស២៥៦៧ ត្រូវនិងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១១,៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅលើផ្លូវជាតិលេខ ៦ចន្លោះគីឡូម៉ែត្រលេខ៦៧-៦៨ចំណុចមុខអាហារដ្ឋាន១៦៨ ស្ថិតនៅភូមិរវាង ឃុំខ្មុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម រវាងម៉ូតូ និងរថយន្ត។ ដោយម៉ូតូម៉ាកហុងដាC125ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CC 1221 បើកបរដោយឈ្មោះហ៊ន់ សម្បត្តិ ភេទស្រី អាយុ៤២ឆ្នាំជាតិខ្មែរ ទីលំនៅភូមិអណ្តូងពោធិ៍ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម
និងអ្នករួមដំណើរឈ្មោះចេង រ៉ា ភេទស្រី អាយុ៤២ឆ្នាំជាតិខ្មែរ ទីលំនៅភូមិត្រពាំងឬស្សី ឃុំក្រឡាស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលមានទិសដៅពីលិចទៅកើត និងពាក់មួកសុវត្ថិភាពទាំងពីរនាក់ បានបុកប៉ះជាមួយ រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៍ស ពាក់ស្លាកលេខភ្នំពេញ3B 7894 បើកបរដោយឈ្មោះថន សេងហួន ភេទប្រុសអាយុ២៣ឆ្នាំជាតិខ្មែរ ទីលំនៅ ភូមិ ២សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគីរី ដែលមានទិសដៅស្របគ្នាពីលិច ទៅកើត ម៉ូតូបុកពីក្រោយរថយន្ត
ករណីខាងលើបណ្ដាលឱ្យស្លាប់មនុស្សស្រី ០២នាក់ អ្នកបើកម៉ូតូ និងអ្នករួមដំណើរ នៅនឹងកន្លែងកើតហេតុ។