ក្រុមឈ្មួញ ជាស្ត្រីជើងខ្លាំង ប្រចាំខេត្តស្ទឹងត្រែង ពាក់ព័ន្ធក្នុងបទល្មើសព្រៃឈើ និងគ្រឿងសង្ហារិម ដែលដឹកជញ្ជូនចេញពីខេត្តស្ទឹងត្រែង ទៅកាន់ភ្នំពេញ ត្រូវអស់លក្ខណ៍…
ខេត្តក្រចេះ ៖ នៅ យប់ថ្ងៃទី២០ ខែមិថុនាឆ្នាំ២០២៤ ក្រុមឈ្មួញ ដែលជាស្ត្រីជើងខ្លាំង ប្រចាំខេត្តស្ទឹងត្រែង ពាក់ព័ន្ធក្នុងបទល្មើសព្រៃឈើ និងគ្រឿងសង្ហារិម ដែលដឹកជញ្ជូនចេញពីខេត្តស្ទឹងត្រែង ទៅកាន់ភ្នំពេញ ចែកចាយបន្តតាមដេប៉ូនានា ត្រូវអស់លក្ខណ៍ ដោយកម្លាំងកងរាជអាវុធហត្ថ ស្នាក់ការ៧០៨ ស្ថិតនៅស្រុកអូរគ្រៀងសែនជ័យ ។
មានរថយន្តសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ 2Y-6246 មានអ្នករួមដំណើរចំនួន ២នាក់(ប្រុស២នាក់ ស្រី១នាក់) ក្នុងល្បឿនលឿន ដោយមានការសង្ស័យ កម្លាំងកងរាជអាវុធហត្ថស្នាក់ការ៧០៨ ស្ថិតនៅស្រុកអូរគ្រៀងសែនជ័យ តាមឃាត់សួរនាំ តែរថយន្តខាងលើ ពុំព្រមឈប់ បែរជាបន្ថែមល្បឿនកាន់តែលឿន និងគៀបាក់កញ្ចក់រថយន្តខាងឆ្វេងរបស់សមត្ថកិច្ចថែមទៀត ។
ក្រោយគៀប៉ះរថយន្តអាវុធហត្ថ ដាច់កញ្ចាក់ ក៏បន្តឆ្ពោះទៅមុខ រហូតដល់សួនអាពាហ៍ពិពាហ៍ នៃរដ្ឋបាលព្រៃឈើសណ្ដាន់ ស្រុកចិត្តបូរី ដោយមានការសហការ ពីរដ្ឋបាលព្រៃឈើផងនោះ ទើបអាចឃាត់ជាប់ ។ ជាក់ស្តែងក្នុងរថយន្ត មានរបស់គួរអោយសង្ស័យ ជាកេស ដែលមានគ្រឿងអេឡិចត្រូនិច និងបេក្រចៅជាច្រើន ដែលសង្ស័យអាចជាកាហ្វេគេចពន្ធ ។
មនុស្សប្រុសស្រី៤នាក់នេះ មានម្នាក់ឈ្មោះ ចែ ភណ្ណ័ ជាថៅកែស្រី ដ៍ល្បីល្បាញ ខាងដឹកជញ្ជូនគ្រឿងសង្ហារិម លក្ខណៈរថយន្តខ្សែជាច្រើនគ្រឿង ក្នុងមួយយប់ៗរីឯបុរស២នាក់ ម្នាក់ជាអ្នកបើកបររថយន្ត និងម្នាក់ទៀតអាចជាម្ចាស់រថយន្ត ។
ក្រោយសកម្មភាពដេញឃាត់ជាប់ កម្លាំងអាវុធហត្ថ៧០៨ អូសត្រឡប់ទៅស្រុកអូរគ្រៀងសែនជ័យវិញ ដើម្បីពិនិត្យរកបទល្មើសជាក់ ដាក់បន្ទុកចាត់ការទៅតាមនីតិវិធី ។
នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងកងរាជអាវុធហត្ថស្នាក់ការ៧០៨ បានបញ្ជូនទៅមូលដ្ឋានអាវុធហត្តខេត្តក្រចេះរូចរាល់ហើយ រីឯនីតិវីធីរបស់ជំនាញ បែបណានោះ នៅមិនទាន់ដឹងទេ ៕