WPS 168

សម្តេចព្រះមហាក្សកត្រី ប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួនជាង ១លាន១៦ម៉ឺនដុល្លារអាមេរិក ដើម្បីរៀបចំកសាងព្រះរាជសមិទ្ធផលនៅ សាលាបឋមសិក្សា និងអនុវិទ្យាល័យ សម្តេចឪ-សម្តេចម៉ែ ភ្នំសំពៅ

សម្តេចព្រះមហាក្សត្រីនរោត្តមមុនិនាថសីហនុព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាពសេចក្តីថ្លៃថ្នូរនិងសុភមង្គលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសម្តេចម៉ែសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវព្រះរាជទ្រព្យចំនួនជាង ១លាន១៦ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដើម្បីរៀបចំកសាងព្រះរាជសមិទ្ធផលនៅ សាលាបឋមសិក្សា និងអនុវិទ្យាល័យ សម្តេចឪ-សម្តេចម៉ែ ភ្នំសំពៅ។ នេះបើយោងតាមការផ្សាយរបស់ Royal du Cambodge នៅថ្ងៃនេះ។ ដោយស្ថិតក្នុងព្រះរាជហឫទ័យខ្វាយខ្វល់ និងទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជានុរាស្រ្តជាកូនចៅ ចៅទួត...

មានជំងឺកូវីដពេទ្យឱ្យព្យាបាលនៅផ្ទះ បែរជាប្តីចោទថាយកលេសមានសហា.យ

ភ្នំពេញ ៖យោងតាមប្រជាពលរដ្ឋថា បានឱ្យដឹងថា មានស្ត្រីចំណាស់ម្នាក់ គាត់មានជំងឺកូវីដ១៩ ត្រូវបានក្រុមគ្រូពេទ្យប្រាប់គាត់ឱ្យទៅសម្រាកព្យាបាលនៅផ្ទះ ប៉ុន្តែពេលប្តីផឹកស្រវឹង គឺតែងតែប្រើហិ.ង្សាវាយតប់រូបគាត់ជារៀងរាល់ថ្ងៃ រហូតគាត់សម្រេចចិត្តទៅលោ.តទឹកសម្លា.ប់ខ្លួនលើស្ពានជ្រោយចង្វារតែម្តង តែត្រូវបានប្រជាពលរដ្ឋឃាត់ជាប់ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១យប់ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចលើស្ពានជ្រោយចង្វាចាស់...

ក្មេ..ងទំនើ..ង៣នាក់ ជិះម៉ូតូធំ យក ដុំឥដ្ឋ គប់ ទៅ លើ រថយន្ត ១ គ្រឿងទៀត បែកកញ្ចក់រួចរត់បាត់ ម្ចាស់រថយន្តបកដេញតាមដែរតែមិនទាន់

កំពង់ស្ពឺ: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីវេលាម៉ោង២០និង០០នាទី ថ្ងៃទី០៧ ខែកុម្ភ: ឆ្នាំ២០២២ នៅចំណុចលើផ្លូវជាតិលេខ៥១ ស្ថិតនៅភូមិត្រពាំងឈូក ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានករណីក្មេងទំនើងយកដុំឥដ្ឋគប់ទៅលើរថយន្ត១គ្រឿង បង្កឡើងដោយជនសង្ស័យមានគ្នា៣នាក់ជិះម៉ូតូធំមួយគ្រឿងមិនស្គាល់ម៉ាក...

ប្រុងប្រយ័ត្ន !ជំងឺរបេងកូនកណ្តុរនិងទឹកដក់ក្នុងសួ តឆក់យកជីវិតតន្រ្តីករវ័យក្មេងReNoយ៉ាងរន្ធត់

ភ្នំពេញ:តន្រ្តីករវ័យក្មេងលោកReNoបានទទួលម រណភាពហើយនៅព្រឹកថ្ងៃទី១០ខែកុម្ភ:ឆ្នាំ២០២២ នេះដោយសារជំងឺរបេងកូនកណ្តុរនិងទឹកដក់ក្នុងសួតធ្ងន់ធ្ងរពុំអាចព្យាបាលសង្គ្រោះជីវិតបានឡើ យ។បើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Numpav Jeanបានរៀបរាប់ទាំងក្តុកក្តួលថាសេចក្ដីសម្រេចថ្ងៃនេះវេលាម៉ោងនេះពួកយើងបានទទួលដំណឹងថាបងប្រុសខ្ញុំ ពួន បារាំង ឈ្មោះក្រៅហៅ ReNo Chhim Phi Ruk បានទទួលមរណភាពនាថ្ងៃទី ១០ខែ០២...

បុរសជនជាតិ២នាក់ ជួលកង់បី ដឹកសពជនជាតិចិនម្នាក់ យកទៅប្លុងចោលវត្តស្ទឹងមានជ័យ ផ្អើលសមត្ថកិច្ចចុះទៅសាកសួរនិងពិនិត្យ

ភ្នំពេញ៖សពបុរសជនជាតិចិនម្នាក់ត្រូវបានជនជាតិចិនដូចគ្នាដឹកតាមកង់បីឥណ្ឌាចេញពីផ្ទះសំណាក់មួយកន្លែង ក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ នាំយកទៅបរិវេណតម្កល់សពវត្តស្ទឹងមានជ័យ តាំងពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០២២ទាំងមិនបានឲ្យសមត្ថកិច្ចឬអាជ្ញាធរដឹងតែត្រូវបានគណៈកម្មការវត្តមិនហ៊ានទទួល,រាយការណ៍ទៅសមត្ថកិច្ចទើបភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ព្រឹកថ្ងៃដដែលនេះ ចុះទៅសាកសួរនិងពិនិត្យ នៅបរិវេណវត្តស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។សពជនរងគ្រោះជាជនជាតិចិនភេទប្រុសអាយុជាង២០ឆ្នាំស្នាក់នៅជាក្រុមនៅផ្ទះសំណាក់ក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។...

ម្ចាស់ជ័យលាភីបវរកញ្ញាយុវតីកម្ពុជា២០២១ ត្រៀមទៅប្រកួតលើឆាកអន្តរជាតិ Miss Teen International ក្នុងវ័យត្រឹមតែ…

ភ្នំពេញ៖ កម្មវិធីបវរកញ្ញាយុវវ័យអន្តរជាតិ Miss Teen International Cambodia ២០២១(MTIC) បានជ្រើសរើសបវកកញ្ញាកម្ពុជាម្នាក់រួចហើយ សម្រាប់ទៅប្រកួតធ្វើជាតំណាងឲ្យប្រទសកម្ពុជាយើង នាពេលខាងមុខនេះដែលនាំយកប្រទេសកម្ពុជាទង់ជាតិរបស់កម្ពុជាវប្បធម៌និងអរិយ្យធម៌ដ៏ស្រស់ផូរផង់របស់កម្ពុជាយើងទៅបង្ហាញនៅលើឆាកអន្តរជាតិ។ ប្រភពបានឲ្យដឹងថា កញ្ញា «ឌី បញ្ញាវិមាលា» ជាម្ចាស់ជ័យលាភីបវរកញ្ញាយុវតីកម្ពុជា២០២១...

នគរបាលខណ្ឌដង្កោស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស

ភ្នំពេញ ៖ ជនសង្ស័យចំនួន៤នាក់ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស ដោយការប្រើអំពើហិង្សា(ធាក់ផ្តួលយកម៉ូតូ) ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌដង្កោ ស្រាវជ្រាវបង្ក្រាបឃាត់ខ្លួន ។ករណីខាងលើ បានកើតឡើងកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង០៣និង១៥នាទី ត្រង់ចំណុចក្បែរក្រុមហ៊ុន Kerry World Bridge...

បុរសម្នាក់ឡើងដើមត្នោត តែដោយអាការមិនស្រួលខ្លួន ក៏បានដាច់ខ្យល់ស្លាប់នៅលើចុងត្នោត

កណ្តាល ÷បុរសម្នាក់ប្រកបរបឡើងត្នោតដើម្បីចិញ្ចឹមគ្រួសារតែជាអកុសលក៏ត្រូវខ្យល់គស្លា.ប់នៅលើដើមត្នោត ពេលឡើងទៅយកទឹកត្នោតចុះ។ហេតុការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៨និង២០នាទីព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០២២ ចំណុចក្នុងសាលាគរុកោសល្យ ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។ សពជនរងគ្រោះមានឈ្មោះអានវណ្ណះភេទប្រុសអាយុ៣៨ឆ្នាំមុខរបរឡើងត្នោតមានស្រុកកំណើតនៅភូមិកំពង់សំណាញ់សង្កាត់កំពង់សំណាញ់ក្រុងតាខ្មៅខេត្តកណ្តាល។យោងតាមការរៀបរាប់ពីស្រ្តីជាប្រពន្ធជនរងគ្រោះ បានប្រាប់ឲ្យដឹងថា មុនប្តីរបស់នាងចេញពីផ្ទះដោយប្រាប់នាងថា រាងដូចជាមិនស្រួលខ្លួន និងវិលមុខ បន្ទាប់មករូបនាងក៏បានឃាត់ប្តីថា...

ឃើញហើយអួលដើមករ! វ័យ ៨៥ ឆ្នាំ ស៊ូស៊ីឈ្នួលបកខ្ទឹមឱ្យគេពីព្រឹកដល់យប់ យកលុយចិញ្ចឹមចៅ ទិញអង្ករហូប…

ជារឿងដ៏គួរឱ្យអាណិតស្រណោះនិងរំជួលចិត្តជាខ្លាំងចំពោះដូនចាស់មួយរូបដែលមានវ័យ៨៥ឆ្នាំទៅហើយបែរជាពុំមានភ័ព្វសំណាងបានសម្រាកសម្រាន្តបានស្រួលនឹងគេក្នុងវ័យចាស់ដោយត្រូវមកស៊ីឈ្នួលបកខ្ទឹមឱ្យគេពីព្រឹកទល់យប់ គ្រាន់បានប្រាក់បន្តិចបន្តួច ទុកចិញ្ចឹមចៅ និង ទិញអង្ករហូប គួរឱ្យអាសូរបំផុត។ជុំវិញរឿងរ៉ាវដ៏គួរឱ្យអាណិតស្រណោះរបស់ដូនចាស់ខាងលើ តាមរយៈគណនីបុរសម្នាក់ មានឈ្មោះ Sovan Ratha Ra បានបង្ហោះនៅលើហ្វេសប៊ុក ឱ្យបានដឹងថា ៖ «យាយអើយយាយអាយុ៨៥ឆ្នាំហើយនៅតែពីរនាក់យាយចៅព្រឹកឡើងមិនទាន់ទេមកអង្គុយចាំនៅមុខផ្ទះចាំស៊ីឈ្នួលបកខ្ទឹមនៅផ្ទះខ្ញុំបកតាំងពីព្រឹកដល់យប់មួយថ្ងៃបាន៨ពាន់រៀលទុកចិញ្ចឹមចៅនិងទិញអង្ករហូបពេលខ្លះខំបកពេកដាច់បាយក៏មាន។...

ថ្មីប្លែក! គូស្នេហ៍អ្នកសង្រ្គោះបន្ទាន់ ថត Pre Wedding ហៅមិត្តភក្តិឱ្យដេកធ្វើអ្នកជំងឺដូចការពិត…

អាចនិយាយបានថា នៅសម័យនេះការថតPreWeddingគឺជាទម្លាប់មួយទៅហើយសម្រាប់គូស្នេហ៍ដែលត្រៀមចូលរោងការវាត្រូវបានគេទុកសម្រាប់លម្អរោងការផ្ទាល់ និងទុកជាការចងចាំដ៏ល្អរបស់គូស្នេហ៍នោះទៅថ្ងៃអនាគតក្នុងនោះមួយរយៈក្រោយនេះគេសង្កេតឃើញថាមានការថតPreWeddingស្ទីលថតប្លែកៗថ្មីជាច្រើជាពិសេសគឺទៅតាមមុខរបរការងាររបស់គូស្នេហ៍ទាំងនោះ តែម្តងដែលមានដូចជាពេទ្យប៉ូលិសទាហានជាដើមយ៉ាងណាមិញថ្មីៗនេះPreWeddingមួយកំពុងតែទាក់ទាញចំណាប់អារម្មណ៍មហាជនតាមបណ្តាញសង្គមទៀតហើយដោយមានគូស្នេហ៍អ្នកសង្រ្គោះបន្ទាន់មួយគូបានទម្លាយPreWeddingរបស់ខ្លួនដែលមានស្ទីលប្លែកថ្មីខ្លាំងព្រោះក្រៅពីការតែងខ្លួនជាអ្នកសង្គ្រោះបន្ទាន់ព្រមទាំងមានឡានពេទ្យនៅពីក្រោយហើយគេថែមទាំងបានហៅមិត្តភក្តិមកដេកលើគ្រែសង្គ្រោះបន្ទាន់ធ្វើជាអ្នកជំងឺទៀត។ ជាមួយរូបភាពបែបនេះ បានធ្វើឱ្យមហាជនពិតជានឹកអស់សំណើចមិនតិចនោះទេហើយគេនឹកសរសើរគំនិតច្នៃប្រឌិតរបស់គូស្នេហ៍មួយនេះផងដែរ៕

ព័ត៌មានផ្សេងៗ