រកឃើញម្ចាស់ជយលាភីយ៉ាងស័ក្កិសម បានទៅលើបេក្ខភាពតំណាងខេត្តកំពង់ឆ្នាំង គឺកញ្ញា ហេង រិនសុម៉ាលីតា
ភ្នំពេញ៖ កាលពីតារាត្រីថ្ងៃទី១៣ កុម្ភៈឆ្នាំ២០២២នេះ ព្រឹត្តិការណ៍ប្រកួតសម្រស់ធីតាឯកសង្ក្រាន្ដរដូវកាលទី៣ឆ្នាំ ២០២២ បានបញ្ចប់ជាស្ថាពរ ដោយបានរកឃើញម្ចាស់ជយលាភីយ៉ាងស័ក្កិសមគឺបានទៅលើបេក្ខភាពតំណាងខេត្តកំពង់ឆ្នាំងគឺកញ្ញា ហេង រិនសុម៉ាលីតា ។ តាមទាន់ទើបដឹងថាកញ្ញាឯករូបនេះមិនត្រឹមតែមានរូបសម្រស់ស្រស់សោភា ប៉ុណ្ណោះទេ គឺកញ្ញាក៏មានសមត្ថភាពមិនធម្មតានោះដែររហូតអ្នកគាំទ្រកោតសរសើរដែរថានាងពិតជាស័ក្កិសមទៅនឹងម្ចាស់មកុដនេះ។ កញ្ញា ហេង រិនសុម៉ាលីតាមានវ័យ២០ឆ្នាំ មានប្រវត្តិការងារមិនធម្មតានោះទេក្នុងរង្វង់សិល្បៈ ជាពិសេសគឺអាជីពការងារដ៏ល្អ ដែលនារីជាច្រើនប៉ងប្រាថ្នា ។
មុនពេលគ្រងតំណែងនេះ ម៉ាលីតា គឺជាតារាបង្ហាញម៉ូដ និងជាតារាសម្ដែងមួយរូប និងជាអ្នកចម្រៀង ដែលមានទឹកដមសម្លេងពីរោះមួយរូបផងដែរ ហើយអ្វីដែលគេភ្ញាក់ផ្អើលគឺនាងជាបាហុនិការ ឬនារីអាកាសចរណ៍ នោះតែម្តង ដែលគេដឹងដែរថានាងមានទាំងចំណេះដឹងល្អដែលអាចប្រជែងផុតពីបេក្ខភាពកញ្ញាឯកដាក់ពាក្យចូលរួមប្រកួតរាប់រយនាក់នោះ។ក្រោយការប្រកួតកញ្ញាហេង រិនសុម៉ាលីតា ជាធីតាឯកសង្គ្រាន្ដ២០២២ នឹងត្រូវទទួលកាតព្វកិច្ចតំណាងឱ្យទេវតាឆ្នាំថ្មីជាតួអង្គទេវតាឆ្នាំថ្មី ឆ្នាំខាលដែលនាងចាប់ផ្តើមផលិតដោយទូរទស្សន៍ជាតិកម្ពុជានាពេលដ៏ខ្លីខាងមុខនេះ៕