ព័ត៌មានអន្តរជាតិ

ទោះបែកបាក់ស្នេហា តែ Bella នៅតែរឹងមាំ និងទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងឡើង

តារាស្រីBellaRaneeដែលគ្រប់គ្នាបានស្គាល់ជាតារាស្រីដ៏ល្បីនិងមានប្រជាប្រិយភាពយ៉ាងក្នុងពិភពសិល្បៈថៃហើយមហាជនក៏បានដឹងផងដែរថានាងទើបតែបែកបាក់ស្នេហាថ្មីៗជាមួយនឹងតារាប្រុសរូបសង្ហាលោក Weir Sukollawatកាលពីកន្លងទៅ។ក្រោយពីប្រែក្លាយខ្លួនទៅជានារីដែលមានបេះដូងទំនេរបន្ទាប់ពីបែកបាក់ស្នេហាខំសាងអស់រយៈពេលជាច្រើនឆ្នាំរួចមកតារាសម្ដែងស្រីBellaRaneeនាងកាន់តែមានសម្រស់កាន់តែស្អាតព្រមទាំងទទួលបាននូវប្រជាប្រិយភាពកាន់តែខ្លាំងលើសពីនេះនាងតែងតែបង្ហាញនូវភាពរឹងមាំនិងមិនបង្ហាញនូវភាពទន់ជ្រាយដល់អ្នកគាំទ្របានឃើញនោះទេ។ ជាក់ស្ដែងកាលពីថ្ងៃទី២៣ខែកុម្ភៈឆ្នាំ២០២២តារាស្រីរូបនេះបានចូលរួមក្នុងព្រឹត្តិការណ៍ដំបូងរបស់នាងក្នុងការទទួលសម្ដែងជាតួឯកក្នុងរឿង Porn Prom Onlaweng បន្ទាប់ពីខ្លួនបានជាសះស្បើយពីជំងឺកូវីដ-១៩កន្លងមក។ក្នុងកម្មវិធីនោះនាងបានស្លៀករ៉ូបពណ៌ខៀវឆែកចំហៀងនិងពាក់ស្បែកជើងកែងមើលទៅពិតជាស្រស់ស្អាតស្រស់ស្រាយនិងជឿជាក់ជាខ្លាំងដើរនៅកណ្តាលហ្វូងនៃអង្គរក្សអ្នកកាសែតព្រមទាំងអ្នកគាំទ្រមកចោមរោមថតរូបដោយក្ដីរីករាយដែលនេះបានបញ្ជាក់ថាBellaជានារីម្នាក់ដ៏រឹងមាំនិងមិនទោរទន់តាមអារម្មណ៍ដែលឈឺចាប់ ប៉ុន្តែបែរជាពង្រឹងនូវសមត្ថភាពឱ្យកាន់តែខ្លាំងក្នុងក្រសែរភ្នែករបស់មហាជនអ្នកគាំទ្រគ្រប់គ្នា៕

ប្លែកទៀតហើយ! ព្រះសង្ឃថៃ រៀបចំពិធីបុណ្យសពមនុស្សចំបើង “លោកកូវីដអូមីក្រុង”

ថៃ៖ ព្រះសង្ឃនៅវត្តមួយ ក្នុងខេត្ត Suphan Buri ភាគកណ្តាលប្រទេសថៃ បានរៀបចំពិធីបុណ្យសពដល់មនុស្សចំបើង ដែលមានឈ្មោះថា “លោកកូវីដអូមីក្រុង (Mr. Covid Omicron)”។ អ្នកស្រុកថៃ ជឿថា ពិធីនេះអាចជួយការពារពីអំពើអាក្រក់...

តារាភាពយន្តហូលីវ៉ូដ Angelina Jolie មកបំពេញបេសកកម្មក្នុងរមណីយដ្ឋានអង្គរ ដើម្បីបង្កើតកម្មវិធីចិញ្ចឹមឃ្មុំសម្រាប់ស្ត្រី

លោកស្រី Angelina Jolie បានមកបំពេញបេសកកម្មការងារនៅរមណីយដ្ឋានអង្គរ កាលពីថ្ងៃទី២០ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ និងបានចូលរួមពិធីសម្ពោធជាផ្លូវការនៃកម្មវិធីចិញ្ចឹមឃ្មុំសម្រាប់ស្ត្រី(Women for Bees) ក្រោមកិច្ចសហការជាមួយអង្គការយូណេស្កូ និងសម្របសម្រួលដោយអាជ្ញាធរជាតិអប្សរា។កម្មវិធីចិញ្ចឹមឃ្មុំនេះមានគោលបំណងជួយអភិរក្សប្រភេទឃ្មុំ Apis cerana និង...

ស្នេហាពិតមាន!ទោះយាយស្លាប់ក៏ លោកតានៅតែទូរស័ព្ទមកដូច្នេះចៅបង្កើតធ្វេីរូបក្រមួនដើម្បីសង្គ្រោះតា

វាជារឿងតូចមួយដែលអាចឱ្យយើងដឹងថាស្នេហាពិតជាមានមែន។ ចំពោះរឿងរ៉ាវស្នេហារបស់ជីតាម្នាក់ដែលរស់នៅប្រទេសថៃ ដែលថ្វីត្បិតតែគូស្នេហ៍របស់ជីតាបានស្លាប់ទៅហើយក្តី រឿងរ៉ាវនេះត្រូវបានអ្នកប្រើប្រាស់ TikTok ម្នាក់ចែករំលែកកាលពីឆ្នាំ ២០០២_art_ នៅក្នុងឃ្លីបវីដេអូដែលជីតារបស់គាត់កំពុងអង្គុយមើលយាយ។ លោក បាន បង្ហោះ ឃ្លីប ដោយ ភ្ជាប់ នឹង...

ទីក្រុងបាងកក ប្រទេសថៃ នឹងត្រូវបានប្ដូរឈ្មោះជាផ្លូវការថា «ក្រុងទេពមហានគរ» (បាងកក)

បាងកក៖ ការិយាល័យរាជ្យបណ្ឌិតសភាថៃ (ORST) បានប្រកាសពីការផ្លាស់ប្ដូរឈ្មោះរាជធានីផ្លូវការនៃប្រទេស ពី «បាងកក» ទៅជាក្រុង ទេព មហានគរ (Krung Thep Maha Nakhon)។ ប៉ុន្តែ ឈ្មោះបាងកកនឹងនៅតែត្រូវបានទទួលស្គាល់...

ព័ត៌មានផ្សេងៗ