ទោះបែកបាក់ស្នេហា តែ Bella នៅតែរឹងមាំ និងទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងឡើង

Spread the love

តារាស្រីBellaRaneeដែលគ្រប់គ្នាបានស្គាល់ជាតារាស្រីដ៏ល្បីនិងមានប្រជាប្រិយភាពយ៉ាងក្នុងពិភពសិល្បៈថៃហើយមហាជនក៏បានដឹងផងដែរថានាងទើបតែបែកបាក់ស្នេហាថ្មីៗជាមួយនឹងតារាប្រុសរូបសង្ហាលោក Weir Sukollawatកាលពីកន្លងទៅ។ក្រោយពីប្រែក្លាយខ្លួនទៅជានារីដែលមានបេះដូងទំនេរបន្ទាប់ពីបែកបាក់ស្នេហាខំសាងអស់រយៈពេលជាច្រើនឆ្នាំរួចមកតារាសម្ដែងស្រីBellaRaneeនាងកាន់តែមានសម្រស់កាន់តែស្អាតព្រមទាំងទទួលបាននូវប្រជាប្រិយភាពកាន់តែខ្លាំងលើសពីនេះនាងតែងតែបង្ហាញនូវភាពរឹងមាំនិងមិនបង្ហាញនូវភាពទន់ជ្រាយដល់អ្នកគាំទ្របានឃើញនោះទេ។
ជាក់ស្ដែងកាលពីថ្ងៃទី២៣ខែកុម្ភៈឆ្នាំ២០២២តារាស្រីរូបនេះបានចូលរួមក្នុងព្រឹត្តិការណ៍ដំបូងរបស់នាងក្នុងការទទួលសម្ដែងជាតួឯកក្នុងរឿង Porn Prom Onlaweng បន្ទាប់ពីខ្លួនបានជាសះស្បើយពីជំងឺកូវីដ-១៩កន្លងមក។ក្នុងកម្មវិធីនោះនាងបានស្លៀករ៉ូបពណ៌ខៀវឆែកចំហៀងនិងពាក់ស្បែកជើងកែងមើលទៅពិតជាស្រស់ស្អាតស្រស់ស្រាយនិងជឿជាក់ជាខ្លាំងដើរនៅកណ្តាលហ្វូងនៃអង្គរក្សអ្នកកាសែតព្រមទាំងអ្នកគាំទ្រមកចោមរោមថតរូបដោយក្ដីរីករាយដែលនេះបានបញ្ជាក់ថាBellaជានារីម្នាក់ដ៏រឹងមាំនិងមិនទោរទន់តាមអារម្មណ៍ដែលឈឺចាប់ ប៉ុន្តែបែរជាពង្រឹងនូវសមត្ថភាពឱ្យកាន់តែខ្លាំងក្នុងក្រសែរភ្នែករបស់មហាជនអ្នកគាំទ្រគ្រប់គ្នា៕

About The Author

ព័ត៌មានផ្សេងៗ