ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាម វាយតម្លៃជាវិជ្ជមានចំពោះកិច្ចសហប្រតិបត្តិការសន្តិសុខ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកឧត្តមសេនីយ៍ត្រី ឡេ វ៉ាន់ហ្វឿង ប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា បានផ្លាស់ប្ដូរយោបល់ដោយវាយតម្លៃជាវិជ្ជមានចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ។ នេះបើតាមលទ្ធផលជំនួបនៅទីស្ដីការក្រសួងមហាផ្ទៃ នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥...

ក្រសួងរៀបចំដែនដី ពិគ្រោះពិភាក្សាការងារជាមួយក្រសួងវប្បធម៌ អជ្ញាធរអប្សរា និងអជ្ញាធរពាក់ព័ន្ធ ក្នុងគោលបំណងរៀបចំផែនការគ្រប់គ្រងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ

នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបន្តជួបពិគ្រោះពិភាក្សាការងារជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អជ្ញាធរអប្សរា និងអជ្ញាធរពាក់ព័ន្ធ ក្នុងគោលបំណងឈានទៅរៀបចំគោលការណ៍ និងផែនការគ្រប់គ្រងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ ដើម្បីពង្រឹងការធ្វើការអភិរក្សប្រាសាទ ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋអ្នកស្រុកអង្គរដែលជាបេតិកភណ្ឌរស់ ហើយនិងរៀបចំថែទាំឱ្យបានដាច់ខាតនូវទស្សនីយភាពពាក់ព័ន្ធនឹងទឹក...

រដ្ឋមន្រ្តីក្រសួងបរិស្ថានលើកសរសើរដោយចំពោះដល់អាជ្ញាធរថ្នាក់ក្រោមជាតិ ដែលបានជំរុញចលនាស្អាត ហើយភាពស្អាតនេះ មានការចាប់អារម្មណ៍ពីទេសចរជាតិ និងអន្តរជាតិ

ការថ្លែងលើកសរសើរដោយចំពោះដល់រដ្ឋបាលថ្នាក់ក្រោមជាតិរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានយ៉ាងដូច្នេះ គឺធ្វើឡើងបន្ទាប់ពីខេត្តមួយចំនួនទទួលនូវបានភាពស្អាត គ្មានសំរាមប្លាស្ទិកហោះហើរនៅតាមផ្លូវ និងតាមទីសាធារណៈមួយចំនួនធំស្ទើរទូទាំងប្រទេសកម្ពុជា នេះក៏ដោយសារចលនាស្អាត ដែលកើតចេញពីការយល់ដឹងរបស់ប្រជាពលរដ្ឋខ្មែរ ដោយមិនមានការបង្ខំ ឬដាក់ពិន័យឡើយ។ ការលើកទឹកចិត្តដល់មន្រ្តីថ្នាក់ក្រោមជាតិ គឺខណៈដែលឯកឧត្តមរដ្ឋមន្រ្តី អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤...

២សប្ដាហ៍ដើមឆ្នាំថ្មី មន្រ្តីបន្តផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពជាង ៤ពាន់លើក ទូទាំងប្រទេស

ឆ្នាំ២០២៤ បានបិទបញ្ចប់ទៅមែន ក៏ប៉ុន្តែការផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព មិនបញ្ចប់ឡើយ។ ក្នុងរយៈពេល ២សប្តាហ៍ ដើមឆ្នាំថ្មី ឆ្នាំ២០២៥នេះ មន្រ្តីរដ្ឋបាលថ្នាក់ក្រោមជាតិ បានបន្តផ្សព្វផ្សាយគោលនយោបាយនេះ ទៅកាន់ប្រជាពលរដ្ឋ បានជាង ២សែននាក់ នៅទូទាំងប្រទេស។ បើតាមលោកបណ្ឌិត...

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ដឹកនាំរត់ចម្ងាយ ៥គីឡូម៉ែត្រ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាមហាជន អបអរសាទរថ្ងៃជ័យជម្នះ ៧មករា នៅខេត្តព្រៃវែង

នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី ស សុខា...

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញជាអធិបតីពិធីបើកការប្រកួតកីឡាបាល់ទះ “តេជោលីគ” រដូវកាលទី២ ឆ្នាំ២០២៤-២០២៥

នៅល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា និងលោកជំទាវ កែ សួនសុភី ស សុខា...

តើអ្នកដឹងទេ? ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សុទ្ធអាចដោះស្រាយវិវាទយើងបាន? …………………

យោងតាមមាត្រា១៤ និងមាត្រា១៥ នៃច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០៨ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ...

ស្វែងយល់ពីសួនសុវត្ថិភាពចរាចរណ៍សប្បនិម្មិតដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា យកចិត្តទុកដាក់ជំរុញចេញជារូបរាង!

សួនសុវត្ថិភាពចរាចរណ៍សប្បនិម្មិត ជាសួនដែលបង្កើតនៅតាមសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ដោយមានការដាក់បញ្ចូល ហ្គារ៉ាស់សាំងសប្បនិម្មិត ផ្លូវ គន្លងចរាចរណ៍ ភ្លើងសញ្ញាចរាចរណ៍ ឬស្លាកសញ្ញាចរាចរណ៍ ព្រមទាំងមានអ្វីៗផ្សេងទៀតដែលពាក់ព័ន្ធនឹងការធ្វើដំណើរ។ នេះបើតាម លោកបណ្ឌិត ទូច សុឃៈ...

ឆ្នាំ២០២៤៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បំពេញទស្សនកិច្ច៥ប្រទេស ដើម្បីពង្រឹងភាពគ្រប់ជ្រុងជ្រោយក្នុងទំនួលខុសត្រូវជូន សម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រជាជនកម្ពុជា ក្នុងវិស័យមហាផ្ទៃ!

  ពេញមួយឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបំពេញទស្សនកិច្ចការងារនៅប្រទេសចំនួន៥ ទាំងក្នុង និងក្រៅតំបន់អាស៊ាន។ ប្រទេសទាំងនោះ រួមមាន សាធារណរដ្ឋសង្គមនិយមវៀតណាម សហព័ន្ធស្វីស សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់...

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយទិសដៅការងារសម្រាប់ឆ្នាំ២០២៥ និងប្រកាសមុខតំណែង បំពាក់ឋានន្តរសក្តិ ប្រគល់ប័ណ្ណ លិខិតសរសើរ ជូនដល់យោធិន នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ!

ដោយអនុវត្តតាមគំរូដឹកនាំរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង...

ព័ត៌មានផ្សេងៗ