ព័ត៌មានជាតិ

កម្ពុជានិងម៉ាឡេស៊ីប្តេជ្ញាចិត្តរួមគ្នាប្រឆាំងនឹងការបំពុលបរិយាកាសដោយសំណល់ប្លាស្ទិកក្នុងក្របខណ្ឌអាស៊ាន

កម្ពុជានិងម៉ាឡេស៊ីបានលើកឡើងពីកិច្ចសហប្រតិបត្តិការជាមួយគ្នាប្រយុទ្ធប្រឆាំងនឹងការបំពុលបរិយាកាសដោយសំណល់ប្លាស្ទិក។ គំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់នេះ បានធ្វើឡើង នៅក្នុងឱកាសជំនួបរវាឯកឧត្តមបណ្ឌិត អ៊ាង ​សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជាមួយឯកឧត្តម ONN Shaharuddin ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា នាថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ២០២៥...

១១ថ្ងៃចុងខែមករា ក្មេងទំនើងជិត១០០នាក់ ត្រូវសមត្ថកិច្ចបង្ក្រាបនិងបញ្ជូនទៅពន្ធនាគារ

ក្នុងរយៈពេល១១ថ្ងៃ គិតចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ សមត្ថកិច្ចបានបង្ក្រាបក្រុម ក្មេងទំនើងទូទាំងប្រទេសសរុបជាង១០ករណី និងក្របួចឃាត់ខ្លួនបានក្រុមក្មេងទំនើងជិត១០០នាក់ ដោយភាគច្រើនត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ ហៅដោយសាមញ្ញ «គុក»។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ...

រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យដំណើរការសាកល្បង “ផ្លូវថ្មើរជើង (Walk Street)” នៅថ្ងៃស្អែកនេះ

ភ្នំពេញ ៖ បើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ បានបញ្ជាក់ថា នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ ស្អែកនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យដំណើរការសាកល្បង “ផ្លូវថ្មើរជើង (Walk...

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ក្រុមការងារប្រគល់ថវិកាឧបត្ថម្ភដល់សមាជិក ដែលមានប្រពន្ធទើបសម្រាលកូន!

នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ លោកវរសេនីយ៍ត្រី សៅ លឿត ប្រធានមន្ទីរផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននាំយកថវិការបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស...

មួយខែពេញ ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទទួលបានបណ្ដឹងជាច្រើនករណី និងដោះស្រាយបានជាបន្តបន្ទាប់

យោងតាមរបាយការណ៍របស់អគ្គនាកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ក្នុងរយៈពេលមួយខែពេញ ពោលគឺខែធ្នូ នៃចុងឆ្នាំ២០២៤ ការិយាល័យប្រជាពលរដ្ឋរាជធានី-ខេត្តទាំង២៥គោលដៅ បានទទួលបណ្ដឹង និង ព័ត៌មានផ្សេងៗចំនួន ៩៩ករណី ក្នុងនោះបណ្តឹងក្នុងសមត្ថកិច្ចមានចំនួន ៣៤ករណី (បញ្ចប់ការដោះស្រាយចំនួន១៦ករណី កំពុងដោះស្រាយចំនួន ១៨ករណី) បណ្ដឹងក្រៅសមត្ថកិច្ចចំនួន...

សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចេញសេចក្តីប្រកាសព័ត៌មាន ករណីលោក ឡាយ សុជាតិ ទទួលចំណាត់ការផ្លូវច្បាប់ពីស្ថាប័នមានសមត្ថកិច្ច

បន្ទាប់ពីកើតមានករណីចាងហ្វាងសារព័ត៌មាន ចំនួន ២រូប គឺលោក ឡាយ សុជាតិ និងលោក ដួង អក្ខរា ដែលត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន បន្ទាប់ពីសមត្ថកិច្ច រកឃើញថា បានផ្សព្វផ្សាយយព័ត៌មានមិនពិត នាំឱ្យប៉ះពាល់ដល់សន្តិសុខ...

“ខេត្តកំពង់ឆ្នាំង ត្រូវបានប្រកាសជាខេត្ត គ្មានសំរាម សំណល់ប្លាស្ទិកតាមទីសាធារណៈ!

ខេត្តកំពង់ឆ្នាំង ត្រូវបានប្រកាសជាខេត្ត គ្មានសំរាម សំណល់ប្លាស្ទិកតាមទីសាធារណៈ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក...

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការសិក្សាត្រៀមកែសម្រួលនីតិវិធី និងលក្ខណៈសម្បត្តិក្នុងការជ្រើសរើសមេភូមិ អនុភូមិ និងសមាជិកភូមិ ទូទាំងប្រទេស

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់រដ្ឋបាលខេត្តព្រៃវែង នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានបង្ហើបអំពីការត្រៀមលក្ខណៈពិនិត្យកែសម្រួលឡើងវិញនូវនីតិវិធី និងលក្ខណៈសម្បត្តិនៃការជ្រើសរើសមេភូមិ អនុភូមិ និងសមាជិកភូមិ ទូទាំងប្រទេស។...

អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ អង្គភាពថ្មីក្រសួងមហាផ្ទៃ ស្របតាមមុំនៃយុទ្ធសាស្រ្តបញ្ចកោណ! 

រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបភាពឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបង្កើតអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នៃក្រសួងមហាផ្ទៃ។ អគ្គនាយកដ្ឋានថ្មីនេះ ត្រូវបានរាជរដ្ឋាភិបាល បង្កើតឡើងទន្ទឹមគ្នានឹងអគ្គនាយកដ្ឋានធនធានមនុស្ស នៃក្រសួងមហាផ្ទៃ ក្នុងគោលដៅឆ្លើយតបយុទ្ធសាស្រ្តបញ្ចកោណ ត្រង់មុំ...

នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានបន្តយុទ្ធនាការ ចុះចែកខិតប័ណ្ណ នាមប័ណ្ណ និងបិទស្ទិកគ័រ ពាក់ព័ន្ធការផ្សព្វផ្សាយប្រព័ន្ធលេខ ទូរស័ព្ទ ១២៩៦ នៅតាមបណ្តា ក្រុង ស្រុក ទាំង១៣ មានដូចជា ផ្សារ សាលារៀន ភោជនីយដ្ឋាន អាហារដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ បន្ទប់ជួល ហាងកាហ្វេ ស្ថានីយប្រេងឥន្ធនៈ និងទីប្រជុំជននានា ។

បើសិនជាបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប បានជួបហេតុការណ៍ត្រូវការអន្តរាគមន៍បន្ទាន់ ពីកងរាជអាវុធហត្ថខេត្តសៀមរាប សូមបងប្អូនហៅទូរស័ព្ទមកកាន់លេខ 1296 (ដោយឥតគិតថ្លៃ 24ម៉ោង) ឬ អាចទាក់ទងមកតាមបណ្តាញ Telegram, WhatsApp, CoolApp តាមរយៈលេខ 088 93...

ព័ត៌មានផ្សេងៗ