លោកឧកញ៉ា សម្បត្តិ បើសិក្ខាសាលា បណ្តុះបណ្តាលដល់សិក្ខាកាមតំណាងចែកចាយរបស់ក្រុមហ៊ុនគ្រួសារកក់ក្តៅ ជាង៣០០នាក់ !

0
Spread the love

ភ្នំពេញ៖ លោកឧកញ៉ា សម្បត្តិ ស្ថាបនិកក្រុមហ៊ុនគ្រួសារកក់ក្តៅ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២នេះ បានបើកសិក្ខាសាលាបណ្តុះបណ្តាលនូវចំណេះជំនាញបន្ថែមដល់សិក្ខាកាមដែលជាតំណាងចែកចាយរបស់ក្រុមហ៊ុនគ្រួសារកក់ក្តៅដោយផ្ទាល់ដោយមានអ្នកចូលរួមប្រមាណជាង៣០០នាក់ ។បើតាមប្រសាសន៍លើកឡើងរបស់លោកឧកញ៉ាសម្បត្តិក្នុងសិក្ខាសាលាបានឲ្យដឹងថា គោលបំណងសំខាន់នៅក្នុងសិក្ខាសាលាថ្ងៃនេះ ផ្តោតសំខាន់ទៅលើការផ្តល់នូវចំណេះដឹងបន្ថែមលើការផ្សព្វផ្សាយ ទិចនិក និងវិធីសាស្ត្រសំខាន់ៗសម្រាប់អ្នកលក់ផលិតផលលើបណ្តាញសង្គមនានាមានហ្វេសប៊ុកជាដើម ។ ក្រៅពីនេះសិក្ខាសាលានេះក៏មានគោលបំណងសំខាន់ក្នុងការពង្រឹងនូវស្មារតី និងសមត្ថភាព បន្ថែមទៀតដល់អ្នកចូលរួម និងតំណាងចែកចាយទាំងអស់ដើម្បីទទួលបាននូវលទ្ធផលកាន់តែល្អប្រសើរឡើងនៅឆ្នាំថ្មីនេះ ។
គេសង្កេតឃើញថាមួយរយៈចុងក្រោយនេះ ក្រុមហ៊ុនគ្រួសារកក់ក្តៅ កាន់តែមានយុទ្ធសាស្ត្រខ្លាំងឡើងក្នុងការបំបែកទីផ្សារផលិតផលរបស់ខ្លួន ដែលបានធ្វើឲ្យកក្រើកទីផ្សារកម្ពុជាដោយទទួលបានការគាំទ្រពីអិតិថិជនយ៉ាងភ្លូកទឹកភ្លូកដីនៅទូទាំងប្រទេស និងមានតំណាងចែកចាយគ្រប់រាជធានីខេត្តក្រុងទាំងអស់ ដើម្បីបំពេញនូវ តម្រូវការដល់អតិថិជនរបស់ខ្លួនប្រកបដោយគុណភាព ទំនុកចិត្ត

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានផ្សេងៗ