ឧកញ៉ា ឡេង និមល ប្រកាសបើកគម្រោងដីឡូត៍ខ្នាតធំ លើផ្លូវជាតិលេខ44 ផ្ដល់រង្វាន់ធំដល់អតិថិជន
នៅថ្ងៃទី១២ ខែ២ ឆ្នាំ២០២២ខាងមុខនេះ អ្នកជំនួញជោគជ័យវ័យក្មេង ឧកញ៉ា ឡេង និមល គ្រោងបើកគម្រោងដីឡូត៍ខ្នាតធំមួយលើផ្ទៃដីជាច្រើនហិតា តាមបណ្ដោយផ្លូវជាតិលេខ៤៤ ដែលជាតំបន់មានសក្ដានុពលសេដ្ឋកិច្ចខ្លាំង។ ជាមួយនិងការដាក់លក់នេះ ប្អូនប្រុសរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រារូបនេះ ដាក់លក់ក្នុងតម្លៃធូរថ្លៃបំផុត ហើយថែមទាំង ផ្ដល់រង្វាន់ធំជាច្រើនដល់អតិថិជនថែមទៀតផង។
គម្រោងដីឡូត៍ក្រុមហ៊ុន ឡេង និមល ឯ.ក របស់ឧកញ៉ា ឡេង និមល តាមបណ្ដោយផ្លូវ៤៤ ដីឡូត៍ ទំហំចាប់ពី ៥m X ២០m ក្នុងតម្លៃចាប់ពី 1980ដុល្លារ ឡើងទៅ។ អតិថិជនដែលទិញផ្ទាល់ នឹងមានឱកាសដាក់សន្លឹកឆ្នោតផ្សងសំណាង ចាប់យករង្វាន់ធំ រួមមានដូចជា៖ រថយន្ត ម៉ូតូ និងសម្ភារៈប្រើប្រាស់ ផ្សេងទៀត យ៉ាងច្រើនសន្ធឹកសន្ធាប់។ នេះជាការថែមជូនពិសេស លើសពីពិសេស និងមិនធ្លាប់មានពីមុនមក បន្ថែមពីលើការលក់ដីឡូត៍បញ្ចុះតម្លៃ ពីគម្រោងដីឡូត៍ខ្នាតយក្សប្រចាំតំបន់ ពីក្រុមហ៊ុន ឧកញ៉ា ឡេង និមល។
គម្រោងស្ថិតនៅចំតំបន់សក្ដានុពលទេសចរណ៍ និងសន្ទុះអភិវឌ្ឍន៍លើវិស័យអចលនទ្រព្យខ្លាំង ព្រមទាំងមានរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវ ភ្លើងរួចជាស្រេច។ នៅក្នុងគម្រោងផ្ទាល់ មានរៀបចំជាផ្ទះលម្ហែ កញ្ចុះស្បូវ អាហារដ្ឋាន និងរមណីយដ្ឋាន គួរជាទីមនោរម្យ សម្រាប់អតិថិជនជាម្ចាស់ដីឡូតិ៍ មិនឱ្យខកបំណងឡើយ។ ជាពិសេសគម្រោងដីឡូតិ៍ ឧកញ៉ា ឡេង និមល នៅតាមបណ្ដោយផ្លូវជាតិលេខ៤៤នេះ ជាប្រភេទដីឡូតិ៍ប្លង់រឹង ល.ខ បង់រំលស់ងាយៗ និងបង់ប្រាក់ប្រចាំខែតិចតួច ត្រឹមតែ 25ដុល្លារ ក្នុងមួយខែ។ទីតាំងគម្រោងស្ថិតនៅផ្លូវជាតិលេខ44 ភូមិតាំងរបង ឃុំហោងសំណំ ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ។ ទំនាក់ទំនងសាកសួរព័ត៌មានបន្ថែមតាមរយៈលេខទូរស័ព្ទ 010 866 388/ 095 866 388/ 066 233 200 ឬឆាតចូលហ្វេសប៊ុកផេកក្រុមហ៊ុនផ្ទាល់ក៏បាន Leng Nimol ឡេង និមល ។