មិនធម្មតា !ស្ងាត់ៗ ជុំ លីណូ បោះទុនជាង២០ម៉ឺនដុល្លារបង្កើតផ្សារបន្លែត្រីសាច់សម្ពោធផ្អើលអ្នកស្រុ កអង្គរជ័យថ្ងៃចូលឆ្នាំចិន

Spread the love

ភ្នំពេាញ:គេកត់សម្គាល់ឃើញថាមិនត្រឹមជោគជ័យលើមុខជំនួញផ្សេងៗ និង អាជីពសិល្ប:ប៉ុណ្ណោះទេតារាចម្រៀងល្បីឈ្មោះលោក ជុំ លីណូ ស្រាប់តែថ្មីៗនេះមានដំណឹងថាលោកបានបោះទុនរាប់សិបម៉ឺ នដុល្លារដើម្បីបង្កើតផ្សាបន្លែត្រីសាច់នៅឯទឹកដីភូមិខ្វាវឃុំចំបុីស្រុកអង្គរជ័យ(លើផ្លូវជាតិលេខ៣១)ខេ ត្តកំពត។ជាក់ស្តែងដូចដែលអ្វីបានត្រៀមទុកកាលពីថ្ងៃទី៣ ១ខែមករាឆ្នាំ២០២២ម្សិលមិញពោលគឺចំឱកាសថ្ងៃចូលឆ្នាំចិននោះផ្សាបន្លែត្រីសាច់និងទំនិញផ្សេងៗជាច្រើនមុខទៀតត្រូវបានលោក ជុំ លីណូ ធ្វើពិធីបើកសម្ពោធដំណើរការជាផ្លូវការហើយក្រោមការអញ្ជើញការរួមដ៏ខ្ពស់ខ្ពស់ពីលោកជំទាវចិត្តធម៌ ហ៊ុ ន ស៊ីណាត ព្រមទាំងលោកអភិបាលស្រុកអង្គរជ័ យនិងវត្តមានរបស់តារាចម្រៀងល្បីៗជាច្រើនទៀតផងដែរ។

បើតាមការឲ្យដឹងពីលោក ជុំ លីណូបានបញ្ជាក់ថាចំពោះទឹកប្រាក់ដែលបានចំណាយក្នុងការបង្កើតផ្សារខាងលើនេះគឺលោកនិងក្រុមគ្រួសារខាងភរិយាចំណាយអស់ខ្ទង់២០ម៉ឺនដុល្លារឯណ្ណោះ។លោកនិ យាយថាសម្រាប់ភាគហ៊ុនក្នុងការបើកផ្សានេះគឺបា នមកពីការចូលរួមគ្នារវាងខ្លួនលោកផ្ទាល់ព្រមទាំងឪពុកម្តាយក្មេងរួមនឹងបងប្អូនសាច់ថ្លៃខាងប្រពន្ធដោយពុំមានអ្នកដទៃចូលរួមជាមួយឡើយ។លោក ជុំ លីណូ បន្តទៀតថាគោលបំណងដែលប ង្កើតផ្សានេះឡើងគឺទីមួយដើម្បីជាការពង្រីកមុខជំ នួញបន្ថែមនិងមួយវិញទៀតដើម្បីចូលរួមក្នុងការអ ភិវឌ្ឍន៍ប្រជាពលរដ្ឋស្ថិតនៅភូម/ឃុំខាងលើអោយមានភាពងាយស្រួលក្នុងការទិញម្ហូបអាហារបន្លែត្រីសាច់និងទិញទំនិញផ្សេងៗនៅក្នុងផ្សា ជុំ លីណូ ឃុំ ចំប៉ី ។ម្យ៉ាងទៀតក៏ជាផ្អែកមួយដើម្បីចូលរួមរៀ បចំសណ្តាប់ធ្លាប់នៅតំបន់នោះឲ្យកាន់តែមានរបៀ បរៀបរយដោយផ្លាស់ប្តូរពីការលក់តាមចិញ្ចើមផ្លូវងាក់មកលក់នៅផ្សារដែរទើបបង្កើតថ្មីនេះវិញ។

តារាចម្រៀងលោក ជុំ លីណូ បន្ថែមទៀតថាអ្វីដែលកាន់តែពិសេសជាងនេះទៀតនោះគឺជួយដល់បងប្អូ នដែលគ្មានការងារធ្វើហើយចង់បង្កើតមុខរបរលក់ ដូរដោយខ្លួនឯងនោះអាចមកទំនាក់ទំនងដើម្បីជួ លតុបរកស៊ីបាននៅក្នុងផ្សារ ជុំ លីណូ ឃុំចំប៉ីក្នុងតម្លៃសមរម្យបំផុត។សូមបញ្ជាក់ដែរថានៅក្នុងថ្ងៃបើកសម្ពោធដំណើរកា រផ្សាខាងលើនេះដែរក៏មានការប្រគុំតន្ត្រីយ៉ាងសប្បា យរីករាយនិងអធិកអធមដោយមានការចូលរួមពីតារាចម្រៀងប្រុស-ស្រីល្បីៗដូចជា,លោកគ្រូ ណយ វ៉ាន់ណេត, លោក នៅ ស៊ីនឿន ,លោក យឿន សូ ត្រអនុស្សាវរីយ៍ , លោក អាន គុណកូឡា ,វីជេ ដាដា ,នាយ តាក់ស៊ី ,នាយ ប្រុញ ,អ្នកនាង ភីម ,ក ញ្ញា លាង ចាន់ឡា និងតារាមួយចំនួនទៀត៕

 

About The Author

ព័ត៌មានផ្សេងៗ