សរសើរទឹកចិត្ត ! ឧកញ៉ា អ៊ុច សម្បត្តិ មិនត្រឹមតែផ្តល់ចំណេះដឹង ឱកាសការងារនិងប្រាក់ខែដល់ក្រុ មនាយ ប្រុញ ទេគឺថែមទាំងបើកសិទ្ធិឲ្យចេញរកចំ ណូលខាក្រៅទៀតផង

Spread the love

ភ្នំពេញ:ប្រិយមិត្តបានដឹងគ្រប់គ្នាហើយថាបច្ចុប្បន្នក្រុមកំប្លែងរបស់នាយ ប្រុញ ដែលមានសមាជិកដូ ចជានាយ ញ៉ាញ់ ,នាយ តឿ និងនាយ ក្តាម កំពុង តែទទួលបានការគាំទ្រនិងចាប់អារម្មណ៍ច្រើនពីម ហាជនពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមតាមរយ:ការថតសម្តែងរឿងកំប្លែងខ្លីៗបង្កសំណើចសើចក្អាក់ក្អាយដល់ទស្សនិកជនគ្រប់វ័យ។

សម្រាប់វត្តមានបង្ហាញខ្លួននៅក្នុងកម្មវិធីកំប្លែងជា ច្រើនរបស់ពួកគាត់ខាងលើនេះត្រូវបានគេដឹងថាប ន្ទាប់ពីទទួលបានការលើកទឹកចិត្តនិងផ្តល់ឱកាសពីសំណាក់លោកឧកញ៉ាចិត្តធម៌ អ៊ុច សម្បត្តិ និងលោកជំទាវ ហ៊ឹម សុភ័គ្រ អគ្គនាយកក្រុមហ៊ុនដ៏ល្បីឈ្មោះគ្រួសារកក់ក្តភ។ដោយសារការជួយបើក ផ្លូវនិងផ្តល់ចំណេះដឹងរបស់បុគ្គលសំខាន់ទាំង២រូបខាងលើនេះហើយទើបក្រុមរបស់នាយ ប្រុញកាន់ តែទទួលបានជោគជ័យពីមួយជំហ៊ានទៅមួយជំហ៊ាន។

ដោយឡែកមកស្តាប់ការបញ្ជាក់ឲ្យដឹងពីលោកឧក ញ៉ា សម្បត្តិ បានលើកឡើងថាសព្វថ្ងៃក្រៅតែផ្តល់ឱកាសការងារដល់ក្រុមនាយ ប្រុញ គឺពួកគាត់ក៏មា នប្រាក់ខែ កន្លែងស្នាក់នៅ អាហារហូបចុងគ្រប់គ្រា ន់និងថែមទាំងបើកសិទ្ធិឲ្យពួកគាត់មានឱកាសចេ ញទៅសម្តែងរកលុយខាងក្រៅទៀតផង។លោកឧ កញ៉ាបន្តថាលើសពីនេះក្រុមហ៊ុនក៏បានផ្តល់ជួននូវរថយន្តមួយគ្រឿងដើម្បីងាយស្រួលក្នុងការចេញធ្វើការងារផងដែរ៕

About The Author

ព័ត៌មានផ្សេងៗ