តក់ស្លុត! ក្រោយដឹងថា អ្នកនាង សុន ស្រីពេជ្រ កំពុងសម្រាកព្យាបាលជំងឺ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល ខណៈ….

Spread the love

ភ្នំពេញ៖អ្នកគាំទ្រមួយចំនួន បានបង្ហាញការភ្ញាក់ផ្អើល នៅពេលបានឃើញរូបភាពប៉ុន្មានសន្លឹករបស់តារាចម្រៀងអ្នកនា សុន ស្រីពេជ្រ ដែលបានបង្ហោះលើបណ្ដាញសង្គមរបស់នាង។ រូបភាពទាំងនោះ គឺជាទិដ្ឋភាពរបស់នាងស្ថិតក្នុងសភាពដេកស្ដូកស្ដឹងរបស់ សុន ស្រីពេជ្រ កំពុងដេកលើគ្រែពេទ្រ ខណៈនាងកំពុងសម្រាកព្យាបាលជំងឺពោះវៀនដុះខ្នែង។តាមរយៈការបង្ហោះលើហ្វេសប៊ុក នាង កាឆយ ជាបងស្រីរបស់ ស៊ុន ស្រីពេជ្រ នៅព្រឹកថ្ងៃទី១៦ ខែមីនានេះ ដោយអមជាមួយរូបភាពប៉ុន្មានសន្លឹកផងនោះ ដោយបានបញ្ជាក់ថា ប្អួនស្រីរបស់ខ្លួនកំពុងសម្រាកព្យាបាលជំងឺ។ សភាពរបស់ ស៊ុន ស្រីពេជ្រ គ្រាន់តែឃើញភ្លាម បានធ្វើអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង និងមិនអាចជួយអ្វីបាន ក្រៅពីការផ្ញើសារជួនពរដល់អ្នកនាង សុន ស្រីពេជ្រ ឲ្យឆាប់ជាសះស្បើយនោះទេ ។តារាកំប្លែងអ្នកនាង កាឆយ បញ្ជាក់ថា៖ “កាវះកាត់ពោះវៀនដុះខ្នែងប្អូនស្រីរបស់ខ្ញុំរួចរាល់ហើយ សូមឲ្យឆាប់ជានិងបន្តការងារទៅមុខទៀតណាអូន”។

នេះអាចនិយាយបានថា ជាស្ថានភាពមួយលំបាកសម្រាប់គ្រួសារមួយនេះ ខណៈតារាកំប្លែងនាយ សង់ស៊ីស ជាឪពុករបស់អ្នកទាំងពីរក៏កំពុងមានជំងឺប្រចាំកាយ អមដោយជរាភាព។ ការដួលរលំរបស់ ស៊ុន ស្រីពេជ្រ នាពេលនេះ ស្ទើរតែជាការដួលរលំនៃគ្រួសារផងដែរ ព្រោះកន្លងមកតារាចម្រៀងរូបនេះជាជំហរដ៏រឹងមាំសម្រាប់គ្រួសារមួយនេះ ទោះបីជានាងជាងស្រ្តីមេម៉ាយ ដែលត្រូវរ៉ាប់រងកូនក្នុងបន្ទុកក៏ដោយចុះ។

គួរបញ្ជាក់ដែរថា អ្នកនាង សុន ស្រីពេជ្រ កំពុងបំពេញការតព្វកិច្ចជាឪពុកផង និងម្ដាយផង ដោយមើលថែចិញ្ចឹមកូនតែម្នាក់ឯងបន្ទាប់ពីចែកផ្លូវការគ្នាជាមួយស្វាមី។ នាងក៏ត្រូវបានបងប្អូនទាំងអស់ចាត់ទុកថា ជាជំហររបស់គ្រួសារ និងបានចំណាយពេល និងធនធានជាច្រើនយិតយោងបងប្អូន និងគ្រួសារទាំងមូល ដោយមិនដែលត្អូញត្អែរពីការនឿយហត់ឡើយ៕

About The Author

ព័ត៌មានផ្សេងៗ