ស្ទើរស្រក់ទឹកភ្នែក! លោក Zelensky ធ្វើរឿងរំជួលចិត្តដាក់ក្មេងប្រុស២នាក់ ដែលម្ដាយឪពុកស្លាប់អស់ដោយសារគ្រាប់រុស្សី!

Spread the love

លោក Volodymy Zelensky បានធ្វើរឿងដ៏ភ្ញាក់ផ្អើលចំពោះក្មេងកំព្រា២នាក់ ដែលឪពុកម្តាយរបស់គេបានស្លាប់បាត់បង់ជីវិតទីក្រុង Mariupol ក្នុងកំឡុងពេលធ្វើទស្សនកិច្ចនៅក្នុងមន្ទីរពេទ្យកុមារមួយកន្លែងនៅក្នុងទីក្រុងគៀវ ដែលជារដ្ឋធានីរបស់អ៊ុយក្រែនផ្ទាល់។

ក្មេងប្រុស Ilya Matvienkoនិងក្មេងស្រី Kira Obedinskaសុទ្ធតែបានរងរបួសពីការទម្លាក់គ្រាប់បែក ជាមួយនឹងឪពុកម្តាយរបស់ពួកគេ តែសំណាងល្អក្មេងទាំងពីរសំណាងល្អរួចផុតជីវិតពីការវាយប្រហារដ៏អាក្រក់មួយនេះ ។តាមរយ: វីដេអូមួយដែលកំពុងតែទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជនទូទាំងពិភពលោក បង្ហោះនៅលើទំព័រ Facebook របស់លោក Volodymy Zelenskyផ្ទាល់ លោកបានធ្វើពិធីខួបកំណើតឲ្យ Ilya Matvienko ដែលកំពុងតែដេកព្យាបាលរបួសនៅលើគ្រែនៅឡើយ ជាមួយនឹងការដូរiPad មួយគ្រឿងធ្វើឲ្យ Ilya Matvienko សប្បាយចិត្តជាពន់ពេក។សូមជម្រាបថាក្រោយវីដេអូមួយនេះត្រូវបានបង្ហោះ នៅលើបណ្តាញសង្គម ប្រជាជនជនជាច្រើន បានសរសើរអំពីទឹកចិត្ត របស់លោកប្រធានាធិបតីVolodymy Zelensky ដែលតែងតែគិតគូអំពីមិនបោះបង់ពលរដ្ឋរបស់ខ្លួន នៅក្នុងកាលទេសដ៏លំបាកបែបនេះ។

About The Author

ព័ត៌មានផ្សេងៗ