ស្អាតណាស់ បវរកញ្ញាចក្រវាឡហ្វីលីពីន ជាកូនកាត់អុីតាលី

Spread the love

ប្រទេសហ្វីលីពីន ឯណេះវិញ បានរកឃើញ ស្រីស្អាត របស់ខ្លួនក្រោយពេលប្រកួត ជម្រុះចម្រាញ់លើ វិញ្ញាសាជាច្រើន ហើយ ក៍រកឃើញរាជនីមកុដ ជាផ្លូវការ។ រកបាននារីរូបស្អាត ដាច់គេ ប្រជាជន ហ្វីលីពីន គ្រប់គ្នាពេញចិត្ត ហើយថារើសបានសាកសម ទទួលយកបាន ទាំងកម្ពស់ ទឹកមុខ និងដំណើរដងខ្លួន។នាង Celeste Cortesi កូនកាត់ហ្វីលីពីន-អុីតាលី។ អតីតបវរកញ្ញាផែនដី ហ្វីលីពីន Miss Earth Philippines 2018 បានសាងប្រវត្តសាស្រ្តថ្មី ក្រោយគ្រងមកុដបវរកញ្ញាចក្រវាលហ្វីលីពី Miss Universe Philippines ២០២២ ។

ហ្វីលីពី ប្រទេសអាស៊ានដែលបានរកឃេីញបេក្ខភាពតំណាងអោយប្រទេសរបស់ខ្លួន ក្នុងការប្រកួតបវរកញ្ញាចក្រវាល Miss Universe ដំបូងគេ នៅក្នុងឆ្នាំ២០២២ នេះ។ ដែលបានទៅលេីនាង Celeste Cortesi កូនកាត់ហ្វីលីពីន-អុីតាលី។ ខណៈរងចាំប្រទេសសមាជិកដទៃទៀតក្នុងនោះមានកម្ពុជាផងដែរ។កម្មវិធីមួយនេះ នៅកម្ពុជាយើងក៍ កំពុងតែពេញនិយមខ្លាំងដែរ ហើយជាកម្មវិធីប្រឡងដ៍ល្បី នៅក្នុងស្រុកមួយ។ ពេលនេះ កម្មវិធីចក្រវាឡ កម្ពុជា ក៍ចាប់ផ្តើមដាក់ពាក្យ ប្រកួតជ្រើសរើសដោយមានស្រីស្អាត ជាអតីត បវរកញ្ញា ជាច្រើន ដាក់ពាក្យ ប្រឡង។ ឆ្នាំនេះ យើងរំពឹងថា ខ្មែររើស បាននារីរូបស្អាតពូកែ ជាងគេមកបន្តបេសកម្មដ៍ធំនេះទៀត។

 

 

About The Author

ព័ត៌មានផ្សេងៗ