កំពូលរថយន្ត Hyundai Palisade ឆ្នាំ២០២៣ បានបង្ហាញវត្តមានរបស់ខ្លួនជាផ្លូវការនៅក្នុងទីផ្សារកម្ពុជា

Spread the love

ភ្នំពេញ៖ កំពូលរថយន្ត Hyundai Palisade ឆ្នាំ២០២៣ បានបង្ហាញវត្តមានរបស់ខ្លួនជាផ្លូវការនៅក្នុងទីផ្សារកម្ពុជា ជាមួយនឹងមុខងារពិសេសៗជាច្រើន កាន់តែសុវត្ថិភាព ប្រណីតភាព និងទំនើប ជាមួយនឹងកម្លាំងខ្លាំង។ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្រុមហ៊ុន ខេមកូ ម៉ូធ័រ ខមភេនី ដែលអតិថិជនស្គាល់ច្បាស់ថាជា ក្រុមហ៊ុន Hyundai Cambodia បានប្រកាសជាផ្លូវការនូវការមកដល់នៃកំពូលរថយន្ត Hyundai Palisade ឆ្នាំ២០២៣។Hyundai Palisade បានចេញលក់ជាលើកដំបូងក្នុងឆ្នាំ២០១៩ ដែលត្រូវបានដាក់នាមជា កំពូលរថយន្តSUV ដ៏ប្រណីតមួយក្នុងព្រះរាជាណាចក្រកម្ពុជា ឥឡូវនេះបានត្រឡប់មកវិញម្តងទៀតកាន់តែល្អឥតខ្ចោះ។ស៊េរីឆ្នាំ២០២៣ នៅតែរក្សានូវគុណភាពល្អដូចស៊េរីមុន ជាពិសេសមុខងារសុវត្ថិភាពដែលទទួលបានពានរង្វាន់ និងម៉ាស៊ីន V6 ដែលមានកម្លាំងខ្លាំង ចំណែកផ្ទៃខាងក្នុងក៏រក្សានូវភាពប្រណីតដូចគ្នា មានស្បែក Nappa ដ៏ស្រស់ស្អាត និងកុងទ័រឌីជីថលកាន់តែទំនើប ព្រមទាំងរីករាយជាមួយបទពិសោធន៍ថ្មី អារម្មណ៍ថ្មីក្នុងការធ្វើដំណើរ។Hyundai Palisade គឺជាកំពូលរថយន្តប្រភេទ SUV ដ៏ប្រណីតដែលលេចធ្លោជាមួយនឹងរូបរាងទាន់សម័យ ធំទូលាយ ផ្នែកខាងក្នុងប្រណីតមានផាសុកភាព ដូច្នេះហើយកំពូលរថយន្តប្រភេទSUV ដ៏គួរឱ្យកត់សម្គាល់ពីក្រុមហ៊ុន Hyundai គឺស័ក្តិសមនឹងពាក្យថា First Class For You ។លោក Brian Ko នាយកប្រតិបត្តិក្រុមហ៊ុន Hyundai Camko Motor ក្នុងពិធីប្រកាសជាផ្លូវការនូវការមកដល់នៃកំពូលរថយន្ត Hyundai Palisade ឆ្នាំ២០២៣ នាព្រឹកព្រហស្បតិ៍ ថា តម្រូវការប្រើប្រាស់រថយន្តថ្មី ក្នុងទីផ្សារកម្ពុជានាឆ្នាំ២០២២នេះ ត្រូវបានមើលឃើញថា នឹងមានការកើនឡើងច្រើន ធៀបនឹងឆ្នាំកន្លងទៅ ដោយសារសេដ្ឋកិច្ចកម្ពុជា បាននឹងកំពុងងើបឡើងវិញ ក្រោយវិបត្តិកូវីដ១៩ និងការផ្លាស់ប្តូរផ្នត់គំនិតប្រជាពលរដ្ឋកម្ពុជា ពីការនិយមប្រើប្រាស់រថយន្ត១ទឹក ទៅរថយន្តថ្មីវិញ ហើយលោករំពឹងថា កំណើនទីផ្សាររថយន្តថ្មីនៅឆ្នាំ២០២២នេះ នឹងមានសន្ទុះកើនឡើងខ្លាំង។បើតាមសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជាវិញបានបង្ហាញថា នៅត្រីមាសទី១ ឆ្នាំ២០២២នេះ ការលក់រថយន្តលក្ខណៈគ្រួសារ មានការកើនឡើងប្រមាណ ៣០% បើប្រៀបធៀបរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២១។ ក្នុងនោះ រថយន្តថ្មីកើនឡើងជាង ៥០% ចំណែករថយន្តមួយទឹកកើនឡើងតែ ១៥% ប៉ុណ្ណោះ។គួរបញ្ជាក់ដែរថា គិតត្រឹមត្រីមាសទី១នៅឆ្នាំ២០២២នេះ ចំណូលពន្ធគយ ដែលប្រមូលបានពីវិស័យយានយន្ត និងគ្រឿងចក្រមានជាង ២៤៤លានដុល្លារ គឺស្មើនឹងជាង៤២% នៃចំណូលគយសរុបជិត៦០០លានដុល្លារ។ នេះបើតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ៕

 

About The Author

ព័ត៌មានផ្សេងៗ