លោកស្រី Catherine Chan ស្ថាបនិកគម្រោងខុនដូល្បី Urban Village បានរៀបចំកម្មវិធីស្ត្រីលើវិថីជាអ្នកដឹកនាំវគ្គ 2 ដើម្បីឆ្លើយតបទៅនឹងការគាំទ្រដ៏ច្រើនកុះករ

Spread the love

ភ្នំពេញ៖ សិក្ខាសិលាដែលពិភាក្សាលើប្រធានបទ “ស្រ្តីលើវិថីជាអ្នកដឹកនាំក្នុងសតវត្សទី ២១” មានគោលបំណងផ្តល់ចំណេះដឹងដល់យុវជនជំនាន់ក្រោយ និងអប់រំយុវជន ជាពិសេសស្ត្រី ជំនាន់ក្រោយឲ្យយល់កាន់តែច្បាស់អំពីការផ្តល់សិទ្ធិអំណាចដល់ស្ត្រីក្នុងការអភិវឌ្ឍន៍ខ្លួន ក៏ដូចជាសង្គមជាតិ។
សិក្ខាសិលាវគ្គ ២នេះ គឺរៀបចំឡើងដើម្បីឆ្លើយតបទៅនឹងការគាំទ្រដ៏ច្រើនសន្ធឹកសន្ធាប់បន្ទាប់ពីវគ្គ១ ដែលបានរៀបចំកាលពីដើមឆ្នាំនេះ។ ស្រ្តីលើវិថីជាអ្នកដឹកនាំក្នុងសតវត្សទី ២១ វគ្គ២ នេះត្រូវបានរៀបចំឡើងនៅថ្ងៃទី 17 ខែធ្នូ ឆ្នាំ 2022 នៅគម្រោងខុនដូសហគមន៍ Urban Village & Factory Phnom Penh ដោយមានអ្នកចូលរួមជាង 200 នាក់។

លោកស្ត្រី ឃែតធើរីន ចាន់ (Catherine Chan) ដែលជាអ្នកសម្របសម្រួល រួមជាមួយវាគ្មិនកិត្តិយសរួមមាន ឧកញ៉ា កែវ មុំ លោកជំទាវ សេង តក្កនារី អ្នកនាង ស៊ុន ស៊ីហនិតនោវី និងអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានចែករំលែករឿងរ៉ាវបំផុសគំនិតល្អៗ ចំណេះដឹង ព្រមទាំងបទពិសោធន៍ដ៏តម្លៃផ្ទាល់ខ្លួនរបស់ពួកគាត់ ក្នុងគោលបំណងផ្តល់កម្លាំងចិត្តដល់យុវជន ជាពិសេសស្ត្រីឱ្យមានភាពក្លាហាន មានសុទិដ្ឋិនិយម និងមានទំនុកចិត្តលើខ្លួនឯងក្នុងការសម្រេចចិត្តធ្វើអ្វីមួយ ដើម្បីក្លាយទៅជាស្រ្តីជាអ្នកដឹកនាំដ៏ប្រសើរ នាពេលអនាគត។

លោកស្រី ឃែតធើរីន ចាន់ (Catherine Chan) ស្ថាបនិក និងជានាយកប្រតិបត្តិនៃគម្រោងខុនដូសហគមន៍ Urban Village & Factory Phnom Penh មានប្រសាសន៍ថា “ខ្ញុំពិតជារីករាយណាស់ដែលបានឃើញអ្នកចូលរួមជាច្រើន ជាពិសេសស្ត្រីក្នុងសិក្ខាសាលាមួយនេះ”។
លោកស្រីបានបន្តថា៖ «ខ្ញុំប្រាកដណាស់ថា នេះជាសិក្ខាសាលាដ៏អស្ចារ្យមួយដែលបើកឱកាសដ៏ល្អសម្រាប់ស្ត្រីកាន់តែមានទំនុកចិត្ត និងពុះពាររាល់ឧបសគ្គរួមទាំងខ្លួនឯង និងបរិស្ថានជុំវិញខ្លួនដើម្បីសម្រេចក្តីសុបិន។ លើសពីនេះទៅទៀតខ្ញុំជឿជាក់ថា អ្នកចូលរួមរបស់ពួកយើងពិតជាទទួលបានចំណេះដ៏មានតម្លៃបន្ថែមទៀតពីវាគ្មិនដ៏មានកិត្តិយសរបស់ពួកយើង”។

លោកស្រី ឃែតធើរីន ចាន់ (Catherine Chan) បានបញ្ចប់ការសិក្សារពីសាលាសេដ្ឋកិច្ច និងវិទ្យាសាស្ត្រនយោបាយនៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។ លោកស្រី ឃែតធើរីន ចាន់ (Catherine Chan) ត្រូវបានចាត់ទុកថាជាសហគ្រិនស្ត្រីឆ្នើមម្នាក់ក្នុងប្រទេសកម្ពុជា លើសពីនេះលោកស្រីបានឈ្នះពានរង្វាន់ Golden Bauhinia Women Entrepreneur ពីទីក្រុងហុងកុង និងជាស្ត្រីដំបូងគេក្នុងប្រទេសកម្ពុជាដែលបានឈ្នះពានរង្វាន់ Real Estate Personality of the Year 2022។ លោកស្រីគឺជាស្ថាបនិកនៃគម្រោងខុនដូ Urban Village & Factory Phnom Penh ហើយបច្ចុប្បន្នជានាយកប្រតិបត្តិនៃគម្រោងខុនដូបែបសហគមន៍មួយនេះ។

គម្រោងខុនដូសហគមន៍ Urban Village គឺជាគម្រោងខុនដូតែមួយគត់ដែលបានឈ្នះពានរង្វាន់គម្រោងអភិវឌ្ឍន៍ខុនដូល្អបំផុតនៅអាស៊ីក្នុងឆ្នាំ 2019 ដែលរៀបចំដោយក្រុមហ៊ុនពានរង្វាន់ដ៏មានកិត្យានុភាព PropertyGuru Asia។ លើសពីនេះគម្រោងខុនដូដែលឈ្នះពាន់រង្វាន់អន្តជាតិជាង 30 នេះ កាន់តែល្បីល្បាញនាប៉ុន្មានឆ្នាំថ្មីៗចុងក្រោយនេះ ដោយសារការរៀបចំកម្មវិធីថ្នាក់អន្តរជាតិជាច្រើន ដូចជា Walking through a Songline ដែលបានចូលរួមដោយនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese កាលពីខែវិច្ឆិកាកន្លងមកនេះ។

 

About The Author

ព័ត៌មានផ្សេងៗ