Blog

កម្ពុជា ទទូចភាគីថៃកុំយកបញ្ហាផ្ទុះមីន ជាមូលហេតុផ្អាកកិច្ចព្រមព្រៀងសន្តិភាព ..!!

លោក លី ធុច អនុប្រធានទី១ នៃអាជ្ញាធរមីន ភ្នំពេញ៖ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន ទទូចដល់ភាគីថៃកុំឱ្យយកបញ្ហាផ្ទុះមីន នៅតំបន់ព្រំដែន កាលពីថ្ងៃទី១០ ខែវិច្ឆិកា ធ្វើជាមូលហេតុផ្អាកការអនុវត្តជាឯកតោភាគី កិច្ចព្រមព្រៀងសន្តិភាព ដែលបានចុះរួមគ្នា ក្នុងប្រទេសម៉ាឡេស៊ី...

យោធភូមិភាគទី៥កម្ពុជា បំភ្លឺលើការចោទប្រកាន់ពាក់ព័ន្ធនឹងករណីរុះរើផ្ទះ១ខ្នង នៅអូរភ្លុកដំរី ..!!

យោធភូមិភាគទី៥ នៃកងយោធពលខេមរភូមិន្ទ បានចេញ​សេចក្ដី​បំភ្លឺជុំវិញការ​ចោទប្រកាន់ពាក់ព័ន្ធនឹងករណីរុះរើផ្ទះ១ខ្នង នៅអូរភ្លុកដំរី ថាជាការកាត់ដីកម្ពុជាទៅឱ្យប្រទេសថៃនោះ គឺ«ជាការមិនពិតទេ»។ យោធភូមិភាគទី៥ បាន​បង្ហាញ​ជំហរ​យ៉ាងម៉ឺងម៉ាត់ក្នុងការការពារអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាឱ្យបានជាដាច់ខាត។ នៅថ្ងៃទី​២៦ កញ្ញា យោធភូមិភាគទី៥ នៃកងយោធពលខេមរភូមិន្ទ បំភ្លឺដូច្នេះ៖«ការចោទប្រកាន់ពាក់ព័ន្ធនឹងករណីរុះរើ ផ្ទះ១ខ្នង...

ជំនន់ទឹកភ្លៀង បានធ្វើឲ្យពលរដ្ឋជាង ៧ពាន់គ្រួសាររងផលប៉ះពាល់ ក្នុងខេត្តចំនួន ៨របស់កម្ពុជា ..!!

 ទឹកជំនន់នៅស្រុកកោះញែក ខេត្តមណ្ឌលគិរី។ រូបថត៖ មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី ភ្នំពេញ៖ ពលរដ្ឋប្រមាណ ៧ ៥០៣គ្រួសារ ស្ថិតក្នុងខេត្តកំពង់ធំ, ព្រៃវែង,បន្ទាយមានជ័យ, រតនគិរី, មណ្ឌលគិរី, ស្ទឹងត្រែង, ក្រចេះ និងសៀមរាប...

វីរកងទ័ព​ ដែលរងរបួសចំភ្នែក ត្រូវបានបញ្ជូនមកមន្ទីរពេទ្យអង្គឌួងទាំងយប់..!!

រូបភាព៖ ហ្វេសប៊ុក លោក ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ វីរកងកងទ័ពខ្មែរម្នាក់ ដែលរងរបួសភ្នែកខាងស្តាំ ក្នុងហេតុការណ៍ប៉ះទង្គិចគ្នានៅ​ភូមិព្រៃ​ចាន់ ឃុំអូរបីជាន់ កាលពីល្ងាចថ្ងៃទី១៧ កញ្ញា បានទទួលការសង្គ្រោះបឋមពីក្រុមគ្រូពេទ្យ មុន​នឹងបញ្ជូនបន្តទាំងយប់ មកកាន់​មន្ទីរពេទ្យព្រះអង្គឌួង...

ជម្លោះព្រំដែនកម្ពុជា-ថៃ៖ហ្វីលីពីនត្រៀមលក្ខណៈរួចរាល់ ដើម្បីជំរុញឱ្យមានបទឈប់បាញ់មួយជាអចិន្ត្រៃយ៍ សំដៅធានាសន្តិភាពប្រទេសទាំងពីរ ..!!

ពាក់ព័ន្ធនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃ លោកហ្វឺឌីណាន់ ម៉ាកូស ជូញៀ ប្រធានាធិបតីហ្វីលីពីន បានបង្ហាញនូវការគាំទ្រចំពោះបទឈប់បាញ់ និងបានបញ្ជាក់ពីការត្រៀមលក្ខណៈរបស់ហ្វីលីពីន ដើម្បីចូលរួមជួយជំរុញឱ្យមានបទឈប់បាញ់មួយជាអចិន្ត្រៃយ៍ សំដៅធានាដល់សន្ដិភាព និងស្ថិរភាព នៃប្រទេសទាំងពីរ។លោកហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ  ប្រធានាធិបតីហ្វីលីពីន...

👉ប្រធានាធិបតីអាម៉េរិក គាស់ឈ្មោះ «ក្រសួងសង្រ្គាម» មកប្រើជំនួស «ក្រសួងការពារជាតិ» ..!!

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ចុះហត្ថលេខាប្តូរឈ្មោះក្រសួងការពារជាតិ ទៅជាក្រសួងសង្រ្គាម នៅថ្ងៃទី៥ ខែកញ្ញា។ រូបភាព AFP ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នៅថ្ងៃទី៥...

👉លោកប្រធានាធិបតី ស៊ី ជីនពីង ប្រាប់សម្តេច ហ៊ុន ម៉ាណែត ផ្ទាល់មាត់ ៖ «ចិនគាំទ្រកម្ពុជាពង្រឹងសមត្ថភាពការពារខ្លួន»

រាជធានីភ្នំពេញ៖ «ចិន នឹងបន្តគាំទ្រកម្ពុជា ក្នុងការពង្រឹងសមត្ថភាព និងការអភិវឌ្ឍដោយម្ចាស់ការខ្លួនឯង ក៏ដូចជាការការពារអធិបតេយ្យភាពជាតិរបស់ខ្លួន»។ នេះសារដ៏សំខាន់មួយដែលមេដឹកនាំកំពូលរបស់ចិន លោកប្រធានធិបតីចិន ស៊ី ជីនពីង បានលើកឡើងក្នុងជំនួបទល់មុខជាមួយមេដឹកនាំកម្ពុជា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃទី៣០...

កម្ពុជានឹងមានភ្លៀងធ្លាក់ពីថ្ងៃទី១២-១៩ សីហា ដោយសារឥទ្ធិពលព្យុះទី១១«ផដូល»

ភ្នំពេញ៖ តាមការព្យាករអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម កម្ពុជានឹងមានភ្លៀងធ្លាក់ ចន្លោះពី២៥-៣៥ភាគរយ តាមតំបន់មួយចំនួន ចាប់ពីថ្ងៃទី១២-១៩ ខែសីហា ដោយសារឥទ្ធិពលព្យុះទី១១​ ឈ្មោះផដូល (Podul) T2511 ឆ្នាំ២០២៥។ បើតាមក្រសួងធនធានទឹក ព្យុះនេះពុំមានឥទ្ធិពលធ្ងន់ធ្ងរមកលើកម្ពុជាឡើយ។...

👉 កម្ពុជា ស្នើឱ្យមានយុទ្ធនាការជាសកលប្រឆាំង​នឹង​ការ​ប្រើ «គ្រាប់បែក​ចង្កោម» ​របស់​យោធា​ថៃ ..!!

ភ្នំពេញ៖ លោក លី ធុជ​ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានស្នើទៅកាន់​អង្គការ​ជំនួយ​របស់​ប្រជាពលរដ្ឋ​ន័រវែស​ (Norwegian People’s Aid) នៃប្រទេសន័រវេស ឱ្យជួយធ្វើយុទ្ធនាការជាសកល​ប្រឆាំង​នឹង​ការ​ប្រើប្រាស់​គ្រាប់បែក​ចង្កោម​របស់​យោធា​ថៃ។ លោក លី...

👉 ថៃ បាញ់គ្រាប់ផ្លោង១០ គ្រាប់ចូលឡាវ ប៉ុន្តែមិនទាន់មានប្រតិកម្មពីឡាវទេ ..!!

កងទ័ពថៃ ទទួលស្គាល់ថា គ្រាប់ផ្លោងរបស់ខ្លួនចំនួន១០គ្រាប់ បានបាញ់ធ្លាយចូលដល់ប្រទេសឡាវ ដោយធ្លាក់ដោយលើតំបន់ត្រីកោណមាស។ តាមការបញ្ជាក់ពីអ្នកនាំពាក្យកងទ័ពថៃ វិនថៃ ស៊ូវ៉ារី, គ្រាប់ទាំង១០ គឺធ្លាក់នៅម៉ោង៩:៤០នាទី ថ្ងៃទី២៤ខែកក្កដា។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យរូបនេះអះអាងថា កងទ័ពខ្លួនបានចាត់វិធានការយ៉ាងតឹងរ៉ឹងដើម្បីគ្រប់គ្រងការប្រើអាវុធនៅតាមតំបន់ព្រំដែន កុំឲ្យប៉ះពាល់ដល់ទីតាំងដែលមិនពាក់ព័ន្ធប្រតិបត្តិការយោធា។ មកទល់ពេលនេះ ប្រទេសឡាវ មិនទាន់បញ្ចេញប្រតិកម្មអ្វីទេ ប៉ុន្តែថៃបញ្ជាក់ថា ប្រទេសទាំងពីរនៅតែរក្សាទំនាក់ទំនងល្អជាមួយគ្នា៕

ព័ត៌មានផ្សេងៗ