លឿនពេកហើយ ម្តាយតារាសម្តែងភេទទី៣ កញ្ញានីតា ទើបប្រារព្ឋពិធីខួបកំណើតសោះ ឥឡូវទទួលមរណៈភាព

0
Spread the love

ម្តាយ បង្កើតរបស់ តារាភេទទី៣ កញ្ញា នីតា ត្រូវបានប្រកាសអោយដឹងថា បានទទួលមរណៈភាពហើយកាល ពីរសៀលថ្ងៃទី២ មករា ឆ្នាំ២០២២ មុននេះដោយសារជំងឺប្រចាំកាយ។ ម្តាយនីតា ត្រូវបាននាងជាកូន រៀបចំពិធីជួបជុំថ្ងៃ កំណើតអោយបានសប្បាយចិត្ត អំឡុងពាក់កណ្តាលខែធ្នូ សោះបែរជាជួបរឿង ស្មានមិនដល់។យ៉ាងណាមិញ នីតា កំពុងប្រឈមនូវផល លំបាកមួយចំនួនដែលមានការខ្វះខាត សម្រាប់ចាត់ចែង ពិធីបុណ្យសពម្តាយនាង។ ការលាចាក យ៉ាងលឿននេះ ធ្វើអោយ នីតា ហាក់ទទួលយកមិនបាន ព្រោះកាលពីប៉ុន្មានថ្ងៃមុនសោះ នាងនិងអ្នកមានគុណទើប តែរីករាយជាមួយគ្នា រំលេចដោយស្នាមញញឹម ប្រកបដោយ អត្ដន័យរួមគ្នា ។ នេះជការណ៍ពិតមួយ ស្មានមិនដល់ បានផ្តល់អោយ ដែលពិបាកនិងធ្វើចិត្តទទួលយក ភាពសង្រែកនេះណាស់។

បើតាមលោក អុឹម ជីវ៉ា បានធ្វើការបង្ហោះ នូវពាក្យពេចន៍ មួយចំនួនហើយ បានស្វះស្វែងរកជំនួយ ជួយនីតា ដែលកំពុងលំបាកនោះ បានសរសេរថា «ហុឺ..Rip ម្តាយស្លាប់គ្មានលុយធ្វើបុណ្យ ពេលនេះបានទទួលការឧបត្ថម្ភ ពី លោកជំទាវ ឆិន ស្រីនាង ឧបត្ថម្ភថវិការចំនួន 1000$ (មួយពាន់ដុលារ )តាមរយៈខ្ញុំបាទ អុឹម ជីវ៉ា ដើម្បីទិញក្តាម្ឈូស ទិញសម្ភារៈ និងដើម្បីចាត់ចែងផ្សេងៗដល់សិល្បៈក្រីក្រ ។អ្នកស្រី ចាន់ សារី គឺ ជាតារាសម្តែងភេទទី៣ កញ្ញា អាន់ធើ នីតា ដែលអ្នកស្រីមានជំងឺ លើសឈាម បេះដូង និងពុកឆ្អឹង ដែលអ្នកស្រីទទួលមរណៈភាព វេលារម៉ោង៤:៣០នាទី ថ្ងៃទី 02.ខែ មករា ឆ្នាំ 2022 ក្នុងជន្មាយុ 64 ឆ្នាំដោយរោគាពាធ ។ សពអ្នកស្រី ចាន់សារី តម្កល់ធ្វើបុណ្យនៅ ភមិ៣ សង្កាត់៣ ខណ្ឌមិត្តភាព ក្រុង ព្រះសីហនុ ខេត្តព្រះសីហនុ។សូមថ្លែងអំណរគុណដល់លោកជំទាវ ស្រីនាង ជានិច្ចជាកាលគឺលោកជំទាវ តឺងតែជួយដល់ជនក្រីក្តខ្វះខាត និងសិល្បករក្រីក្រ ទឹកចិត្តដ៏ល្អប្រពៃរបស់លោកជំទាវគឺជាមនោសញ្ចេតនា ជួយដល់ទាន់ពេលវេលារក្នុងនាមជាខ្មែរដូចគ្នា ខ្មែរជួយខ្មែរ ខ្មែរស្រលាញ់ខ្មែរ »។

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានផ្សេងៗ