ហែលឆ្លងអាជីពចម្រៀងយូរឆ្នាំ វណ្ណ ណារ៉ា កំពុងលេចធ្លោ ក្នុងកម្មវិធីលំដាប់ពិភពលោករបស់ហង្សមាស

0
Spread the love

អ្នកតាមដានការប្រលងចម្រៀងលំដាប់ពិភពលោក ក្នុងកម្មវិធី Beat Best របស់ហង្សមាស កំពុងដក់អារម្មណ៍ និងមើលឃើញពីសមត្ថភាពរបស់បេក្ខជនបេក្ខនារីជាច្រើនរូប ដែលបានជាប់ និង ឆ្លងកាត់វគ្គប្រកួតជាបន្តបន្ទាប់មកទល់នឹងពេលនេះ។ នៅក្នុងចំណោមអ្នកប្រកួតដែលពោរពេញដោយសមត្ថភាពច្រៀងមិធម្មតាតារចម្រៀងវ័យ២៧ឆ្នាំ លោក វណ្ណ ណារ៉ា ដែលគេស្គាល់ថា គឺជាតារាអាជីពមួយរូបដែរ កំពុងលេចធ្លោមិនធម្មតាឡើយនៅលើឆាកប្រកួត។ លោកកាន់តែធ្វើអោយគណកម្មការចាប់អារម្មណ៍ និង ធ្វើអោយហ្វេនៗកោតសសើរជាមួយនឹងសមត្ថភាពច្រៀង បានល្អគ្រប់វគ្គ ហើយធ្វើអោយលោកបានជាប់រហូតមកទល់នឹងពេលនេះនោះផង។

តារាចម្រៀង លោក វណ្ណ ណារ៉ា បានបង្ហោះនៅលើបណ្ដាញសង្គមថា គឺជាមោទនភាពបំផុត ដែលលោកបានជាប់ពីមួយវគ្គទៅមួយវគ្គ ដែលឱកាសរបស់បេក្ខជនរូបនេះ ច្បាស់ណាស់នឹងធ្វើអោយលោកលេចធ្លោកាន់តែខ្លាំង ក្នុងវគ្គ Live Show ដែលជាវគ្គដ៏សំខាន់ ប្រសិនបើលោកបានជាប់បន្តទៀត។ មិត្តរួមក្រុមមិនតិចឡើយកោតសរសើរពីភាពក្លាហាន និង ការបត់បែនសំលេងយ៉ាងល្អរបស់លោក ស្របពេលដែលក៏តែងតែបង្ហាញសកម្មភាពច្រៀង ក្នុងក្រុមតារាល្បីៗ នៅតាមអាហ្វែមង្គលការផងនោះ ទើបកាន់តែរុញអោយលោកទទួលបានការចាប់អារម្មណ៍ខ្លាំង ពីការប្រកួតដ៏ធំនេះ។ ថ្វីដ្បិតតែឱកាសកាន់ពាន អាចមិនជារឿងងាយស្រួល តែតាមរយៈភាពលេចធ្លោរបស់លោកក្នុងកម្មវិធី Beat Best គឺពិតជាធ្វើអោយលោកក្លាយជាបេក្ខជនល្បីម្នាក់ មិនពិបាកឡើយនៅក្នុងពេលនេះ។ តារាចម្រៀងលោក វណ្ណ ណារ៉ា ក៏ត្រូវគេឃើញប្រឹងប្រែងហ្វឹកហាត់ ដុះខាត់សំលេង ដោយយកចិត្តទុកដាក់ផងដែរ ជាមួយនឹងកម្មវិធី ដើម្បីសម្រេចក្ដីសុបិន្ត។ លោកត្រូវបានឃើញបង្ហាញខ្លួនជាមួយតារាល្បីៗមិនសូវលោះពេលទេ ជាពិសេសក្នុងកម្មវិធីសប្បុរសធម៌របស់លោក ប៊ុត ចន្ថា ហៅបងម៉ៅនៅកំពង់ស្ពឺ ដែលជាអ្នកជំនួញ និង ជាសប្បុរសជនល្បីឈ្មោះម្នាក់ ដែលបង្ហាញយ៉ាងច្បាស់ថា លោកកាន់តែឡើងកូដ កាន់តែមានអ្នកតូចអ្នកធំស្រលាញ់ពេញចិត្ត និង មានទីផ្សារក្នុងរង្វង់តារាល្បី បើទោះជាលោកមិនទាន់បានបញ្ចប់ការប្រលងក្នុងកម្មវិធី Beat Best នៅឡើយ។ នេះក៏ចាត់ទុកថា គឺជាចំហាយដែលបានពីការប្រលង ដែលកំពុងរុញអោយលោកល្បីឈ្មោះ តាមរយៈភាពលេចធ្លោនៅក្នុងការប្រលងនេះផងដែរ៕

 

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានផ្សេងៗ