«៥ឆ្នាំទៀតម៉ែ» សំនៀងដ៍ពិរោះ ពីកំពូលតារាចម្រៀង ម៉េង កែវពេជ្ជតា កំពុងល្បីទប់មិនជាប់នាំគ្នាឡើងរាំ

0
Spread the love

បទចម្រៀងមួយបទទៀតហើយ ដែលជាបទបានកើតឡើងយូរហើយ កាលពីមុនមានឈ្មោះថា «5ឆ្នាំទៀម៉ែ» ត្រូវបានCoverច្រៀងឡើងវិញពី តារាចម្រៀង ម៉េង កែវពេជ្ជតា ហើយបទនេះ កំពុងលេចធ្លោ តាមផាប់ ក្លិបកម្សាន្តនានា គេនិយម លើកមកច្រៀងណាស់ មិនចាញ់បទ« សុំទឹកមួយផ្តិត»ឡើយ។ បែបនេះហើយទើបរុញ អោយបទនេះ ចាក់ដោតប្រិយមិត្តតែម្តង គ្រាន់តែឭញាក់ ដៃញាក់ស្មា ឡើងរាំពេញភូមិ។
មួយបទនេះ ផ្សំជាមួយទឹកដម សំឡេងគ្មានគូប្រៀប ម៉េង កែវពេជ្ជតា ផងនោះរិត តែញាំងអោយ កន្ត្រាក់ចិត្តមិត្តអ្នកស្តាប់ អោយពុះអារម្មណ៍ ញញឹមស្រស់ស្រាយ ក្នុងការស្តាប់ រាំមួយៗស្លុងតាមតែម្តង។ នេះជាកាដូផ្លូវ អារម្មណ៍មួយទៀត ដើម្បីបំបាត់ភាពតប់ប្រម៉ល់ ការងារ ស្ត្រេស ទាំងពួង មានតែតន្ត្រីនេះឯង ជាថ្នាំប៉ូវផ្លូវចិត្ត អោយស្រឡះក្នុងខ្លួន។ អ្នកនាង ម៉េង កែវពេជ្ជតា នៅតែមានទំនុកប្លែកៗ ក្នុងការ បង្ហាញទម្រង់សិល្បៈ ។ មិនត្រឹមតែអ្នកនាងនោះទេ ដែលបន្តច្រៀង សម្តែង សូម្បីតែក្រុមគ្រួសារ កូនស្រីក៍ រួមគ្នា បង្ហាញ ស្នាដៃប្លែកៗ ទាក់ទិនឧបករណ៍ភ្លេងខ្មែរ លើកមកបង្ហាញ។ ម្ល៉ោះហើយទើបក្រុមគ្រួសារ តារាល្បីរូបនេះ នៅតែមានអ្នកគាំទ្រ ច្រើនលើសលុបដដែល៕ តោះទស្សនា ចម្រៀងរបស់ អ្នកនាង ពេជ្ជតា ក្នុងបទ ខាងលើនេះដូចតទៅ៖

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានផ្សេងៗ