ថ្មីប្លែក! គូស្នេហ៍អ្នកសង្រ្គោះបន្ទាន់ ថត Pre Wedding ហៅមិត្តភក្តិឱ្យដេកធ្វើអ្នកជំងឺដូចការពិត…

Spread the love

អាចនិយាយបានថា នៅសម័យនេះការថតPreWeddingគឺជាទម្លាប់មួយទៅហើយសម្រាប់គូស្នេហ៍ដែលត្រៀមចូលរោងការវាត្រូវបានគេទុកសម្រាប់លម្អរោងការផ្ទាល់ និងទុកជាការចងចាំដ៏ល្អរបស់គូស្នេហ៍នោះទៅថ្ងៃអនាគតក្នុងនោះមួយរយៈក្រោយនេះគេសង្កេតឃើញថាមានការថតPreWeddingស្ទីលថតប្លែកៗថ្មីជាច្រើជាពិសេសគឺទៅតាមមុខរបរការងាររបស់គូស្នេហ៍ទាំងនោះ

តែម្តងដែលមានដូចជាពេទ្យប៉ូលិសទាហានជាដើមយ៉ាងណាមិញថ្មីៗនេះPreWeddingមួយកំពុងតែទាក់ទាញចំណាប់អារម្មណ៍មហាជនតាមបណ្តាញសង្គមទៀតហើយដោយមានគូស្នេហ៍អ្នកសង្រ្គោះបន្ទាន់មួយគូបានទម្លាយPreWeddingរបស់ខ្លួនដែលមានស្ទីលប្លែកថ្មីខ្លាំងព្រោះក្រៅពីការតែងខ្លួនជាអ្នកសង្គ្រោះបន្ទាន់ព្រមទាំងមានឡានពេទ្យនៅពីក្រោយហើយគេថែមទាំងបានហៅមិត្តភក្តិមកដេកលើគ្រែសង្គ្រោះបន្ទាន់ធ្វើជាអ្នកជំងឺទៀត។ ជាមួយរូបភាពបែបនេះ បានធ្វើឱ្យមហាជនពិតជានឹកអស់សំណើចមិនតិចនោះទេហើយគេនឹកសរសើរគំនិតច្នៃប្រឌិតរបស់គូស្នេហ៍មួយនេះផងដែរ៕

About The Author

ព័ត៌មានផ្សេងៗ