ម្ចាស់ជ័យលាភីបវរកញ្ញាយុវតីកម្ពុជា២០២១ ត្រៀមទៅប្រកួតលើឆាកអន្តរជាតិ Miss Teen International ក្នុងវ័យត្រឹមតែ…

Spread the love

ភ្នំពេញ៖ កម្មវិធីបវរកញ្ញាយុវវ័យអន្តរជាតិ Miss Teen International Cambodia ២០២១(MTIC) បានជ្រើសរើសបវកកញ្ញាកម្ពុជាម្នាក់រួចហើយ សម្រាប់ទៅប្រកួតធ្វើជាតំណាងឲ្យប្រទសកម្ពុជាយើង នាពេលខាងមុខនេះដែលនាំយកប្រទេសកម្ពុជាទង់ជាតិរបស់កម្ពុជាវប្បធម៌និងអរិយ្យធម៌ដ៏ស្រស់ផូរផង់របស់កម្ពុជាយើងទៅបង្ហាញនៅលើឆាកអន្តរជាតិ។

ប្រភពបានឲ្យដឹងថា កញ្ញា «ឌី បញ្ញាវិមាលា» ជាម្ចាស់ជ័យលាភីបវរកញ្ញាយុវតីកម្ពុជា២០២១ Miss Teen International Cambodia 2021 មានអាយុ14ឆ្នាំ កម្ពស់167cm ទម្ងន់49Kg សព្វថ្ងៃជាសិស្សថ្នាក់ទី9 ។ យុវតីរូបនេះនឹងត្រូវតំណាងអោយកម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះក្នុងកម្មវិធី Miss Teen International ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០-២៧ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងទីក្រុង New Delhi ប្រទេសឥណ្ឌា។ទន្ទឹមនឹងនេះដែរ «ឌី បញ្ញាវិមាលា» សូមបញ្ជាក់ថា បវរកញ្ញាយុវវ័យកម្ពុជា MTIC២០២១ កញ្ញា ឌី បញ្ញាវិមាលា សព្វថ្ងៃជាសិស្សថ្នាក់ទី៩ នៃសាលាប៊ែលធីអន្តរជាតិសាខាស្ទឹងមានជ័យ មានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង។ ក្រោយក្លាយជាម្ចាស់មកុដក្នុងកម្មវិធី បវរកញ្ញាយុវវ័យ MTIC ២០២១ រួចមក នាងត្រូវចេញទៅប្រកួតនៅលើឆាកអន្តរជាតិនៅឯប្រទេស ហ្វីលីពីន នាអំឡុងខែមេសាខាងមុខ៕

About The Author

ព័ត៌មានផ្សេងៗ