មកស្គាល់តួអង្គសង្សារចាស់ ដែលត្រូវកូនកំលោះវ៉ៃផ្អើលឃ្លីប

Spread the love

ថ្មីៗនេះមានការភ្ញាក់ផ្អើលមិនតិចឡើយ បន្ទាប់ពីវីដេអូមួយ បានបង្ហាញពីមង្គលការមួយ ហើយស្រាប់តែមានការរំខានដល់អតីតសង្សារកូនក្រមុំ រហូតដល់ថ្នាក់ កូនកំលោះស្ទុះប្រើហិង្សាដល់បុរសនោះ។ អ្នកចែកចាយវីដេអូនៅតែបែងចែកមិនដាច់ថា ឈុតឆាកក្នុងវីដេអូនោះ តើជាការសម្ដែង ឬ ជារឿងពិត ខណៈដែលតួអង្គកូនកំលោះ ត្រូវបានគេទម្លាយរួចហើយ គឺជាតារាចម្រៀងមួយរូប គឺលោក ហាស សំអាត ដែលជាម្ចាស់ប្រេន បងអាត Skin Care ដែលកំពុងល្បីនៅក្នុងវិស័យអនឡាញនោះ។ ដោយឡែកនៅក្នុងពេលនេះតួអង្គសង្សារចាស់ក៏ត្រូវបានទម្លាយផងដែរ នោះគឺការពិតគឺលោក សុវណ្ណ សីហា ដែលជាតារាចម្រៀងប្រចាំផលិតកម្ម បងអាតមេឌៀតែប៉ុណ្ណោះ។

វីដេអូដែលមានការចែកចាយយ៉ាងកក្រើកបណ្ដាញសង្គម ពិសេសគឺតិកតុនេះ គឺជាវីដេអូប្រមាណជា 2 នាទី មកទល់ពេលនេះ ត្រូវបានគេដឹងហើយថា នោះគឺជាការសម្ដែង បើទោះជាលោក ហាស សំអាត ដែលជាតួអង្គកូនកំលោះនៅក្នុងវីដេអូមិនធ្វើការបកស្រាយ។ ទាក់ទងនឹងឃ្លីបពិធីមង្គលការនេះ គឺបានបង្ហាញពីការលេចមុខសង្សារចាស់របស់កូនក្រមុំ ដែលសម្ដែងដោយលោក សុវណ្ណ សីហា កំពុងតែសែនចងដៃ ហើយដោយសារតែបុរសជាសង្សារចាស់នោះ ទៅរំខានដល់ក្នុងពិធីរហូតធ្វើអោយកូនក្រមុំទឹកភ្នែកទឹកសំបោរ ទើបកូនកំលោះទ្រាំពុំបាន ស្ទុះទៅទាញចេញផ្អើលរោងការតែម្ដង។ អ្នកលេងបណ្ដាញសង្គមបានលើកឡើងថា សំដែងអត់សម បើកូនកំលោះលេងមួយជើងចំកញ្ចឹងកសន្លប់ឈឹងទើបសម។ អ្នកដឹកនាំនៅមានកម្រិត។ មានការបង្ហើបថា នេះគ្រាន់តែជាឈុតឆាកសម្ដែងនៅក្នុងផលិតកម្ម បងអាត មេឌៀតែប៉ុណ្ណោះ៕

About The Author

ព័ត៌មានផ្សេងៗ